ភ្នំពេញ៖ មួយរយៈពេលចុងក្រោយមកនេះឃើញថា vivo បានវាយលុកខ្លាំងមែនទែនទៅលើស្មាតហ្វូនរបស់ខ្លួន មិនថាស្មាតហ្វូនត្រកូល V ឬត្រកូល Y ឡើយ។ ហើយបច្ចុប្បន្នចំពោះក្រុមហ៊ុនស្មាតហ្វូន vivo មួយនេះ ក៏កំពុងតែមានឈ្មោះបោះសម្លេង និងទទួលបានកំណើននៃការគាំទ្រច្រើនជាបន្តបន្ទាប់ នៅក្នុងទីផ្សារប្រទេសយើងផងដែរ។

ហើយក៏ដូចជាអ្នកទាំងអស់គ្នាបានដឹងហើយថា កាលពីអំឡុងខែមីនា ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហាញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែលនៃត្រកូល V គឺ ម៉ូឌែល vivo V15 និង V15Pro។ ហើយឃើញថាចំពោះ V15 និង V15Pro ក៏កំពុងតែមានសន្ទុះនៃការគាំទ្រច្រើនគួរឲ្យកត់សម្គាល់ផងដែរ ចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ មិនថាការរចនាទៅលើផ្នែករូបរាង ពណ៌ និងបច្ចេកវិទ្យា សុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ ដែលត្រូវបានផ្លាស់ប្តូរច្រើនខុសប្លែកពីជំនាន់មុនៗ។

បើនិយាយទៅកាន់ពណ៌របស់ V15 វិញ គឺមានពីរពណ៌គឺ ពណ៌ខៀវ (Topaz Blue) និងពណ៌ក្រហម (Glamour Red) ។ រីឯចំពោះពណ៌ខៀវ (Topaz Blue) ទើបតែធ្វើការបង្ហាញខ្លួន និងចេញលក់ជាផ្លូវការនៅលើទីផ្សារនៅថ្ងៃ ២ ខែមេសា នេះទេ។ សម្រាប់អ្នកដែលកំពុងតែស្វែងរកចំពោះ V15 ពណ៌ខៀវ (Topaz Blue) ដ៏ស្រស់ស្អាតមួយនេះលោកអ្នកអាចរកជាវបានចាប់ពីថ្ងៃនេះតទៅជាមួយនឹងតម្លៃ $339។

ស្មាតហ្វូន Vivo V15 ពណ៌ខៀវ

សម្រាប់ការជាវទៅលើស្មាតហ្វូន V15 និងមានបន្ថែមជូនដល់អតិថិជននូវកាដូពិសេសៗជាច្រើនរួមមានដូចជា បន្តោងសោ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ មិនតែប៉ុណ្ណោះរាល់ការជាវ V15 លោកអ្នកនឹងទទួលបានការផ្តល់ជូនបណ្ណធានាប្តូរ អេក្រង់ដោយឥតគិតថ្លៃ ១ ដងផងដែរ ដែលមានសុពលភាព ១២ ខែ។ ជាពិសេសក៏មានបន្ថែមនូវការធានាទូរស័ព្ទរហូតដល់ទៅ ២៤ ខែ គិតចាប់ពីថ្ងៃដែលទិញ។ ពិសេសជាងនេះទៅទៀតនោះក្រុមហ៊ុនក៏នឹងផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន ៥ រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន ១០ រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន ១៥ រង្វាន់។ 

កាលបរិច្ឆេទចាប់រង្វាន់ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩។ រួសរាន់ឡើងសំណាងអាចក្លាយជាអ្នក។

ស្មាតហ្វូន Vivo V15 ពណ៌ខៀវ

សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ស្មាតហ្វូន vivo V15 មានដូចជា៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់
• មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់ 12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red ៕

ស្មាតហ្វូន Vivo V15 ពណ៌ខៀវ
ស្មាតហ្វូន Vivo V15 ពណ៌ខៀវ
ស្មាតហ្វូន Vivo V15 ពណ៌ខៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]