អង់គ្លេស៖ យោងតាមប្រភពព័ត៌មានថ្មីៗចុងក្រោយនេះបានរាយការណ៍ថា កីឡាករ Douglas Costa អាចនឹងធ្វើការចាកចេញពីក្លិប Juventus នារដូវក្តៅខាងមុខនេះ បន្ទាប់ពីរូបគេហាក់មានបញ្ហាធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅក្នុងទឹកដីអ៊ីតាលី។

កីឡាករ Douglas Costa

នារដូវកាលនេះ Costa បានជួបប្រទះនូវបញ្ហារបួសជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យកីឡាកររូបនេះបង្ខំចិត្តសម្រាកពីទីលានអស់មួយរយៈពេលធំ។ Douglas Costa ត្រូវបានលោក Allegri ពេញចិត្ត និងតែងតែដាក់កីឡាកររូបនេះចូលលេងជាប្រចាំ ប្រសិនបើរូបគេមិនមានរបួស។ ទោះបីជាបែបណាក្តី Juventus ក៏គ្រោងនឹងធ្វើការលក់កីឡាកររូបនេះចេញនារដូវក្តៅខាងមុខនេះ ខណៈដែលក្លិបធំៗជាច្រើននៅអង់គ្លេសក៏កំពុងតម្រង់ជួរគ្នាចង់បានកីឡាកររូបនេះផងដែរ។

កីឡាករ Douglas Costa

បើតាមការរាយការណ៍របស់ Tuttosport បានឱ្យដឹងថា មានក្លិបធំៗជាច្រើននៅអង់គ្លេសបាននឹងកំពុងធ្វើការប្រជែងគ្នា ចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះទៅចូលរួម។ យ៉ាងណាមិញ បើតាមព័ត៌មានចុងក្រោយបានឱ្យដឹងថា ក្លិប Tottenham Hotspurs ក៏បានចូលខ្លួនក្រោយគេសម្រាប់ការប្រជែងជាមួយ Manchester City និង Manchester United។ យ៉ាងណាក្តី ក្លិបទាំងអស់ដែលមានបំណងចង់បាន Costa គឺត្រូវត្រៀមលុយមិនក្រោម ៤០លានអឺរ៉ូឡើយសម្រាប់កីឡាកររូបនេះ រួមទាំងលក្ខខណ្ឌមួយចំនួនទៀតពីក្លិប Juventus ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]