អ្នកដែលចូលចិត្តទទួលទានអាហារជប៉ុន ក្រៅពីត្រីសាម៉ុន និងអាហារជប៉ុនដទៃទៀត ប្រាកដជាស្គាល់ហើយនូវអាហារ ស៊ូស៊ី (Sushi) ដ៏ល្បីដែលជាអាហារប្រើបន្ទះសារាយខ្ចប់ជាមួយបាយ បន្លែ សាច់ត្រីឆៅល្អៗ ឬអាហារជាសាច់ត្រីមានប្រយោជន៍ដទៃទៀត និងស៊ុតចៀនគ្រឿងជាដើម (ទៅតាមប្រភេទស៊ូស៊ីផ្សេងៗពីគ្នា)។ ដោយវាមិនត្រឹមតែជាមុខម្ហូបដែលធ្វើឱ្យនឹកឃើញទៅដល់ប្រទេសជប៉ុន និងមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែវាក៏ត្រូវបានដឹងថាគឺជាអាហារសុខភាពមួយបែបផងដែរ ដែលវាជាអាហារមួយប្រភេទក្នុងចំណោមអាហារជាច្រើនប្រភេទរបស់ប្រទេសជប៉ុនដែលធ្វើឱ្យជនជាតិជប៉ុនមានសុខភាពល្អ និងរស់នៅបានយូរ។

ដូច្នេះថ្ងៃនេះយើងនឹងមកតាមដានពីអត្ថប្រយោជន៍នៃការទទួលទានស៊ូស៊ី ដែលអ្នកនឹកស្មានមិនដល់ដូចជា៖

អាហារស៊ូស៊ី

១. ការពារពីជំងឺបេះដូងផ្សេងៗ

ស៊ូស៊ីមានផ្ទុកនូវសារធាតុអ៊ីយ៉ូដល្អៗដែលជួយធ្វើឱ្យអ័រម៉ូនក្រពេញ Thyroid មានតុល្យភាពល្អការពារអ្នកពីជំងឺ Hypothyroidism (ជំងឺបណ្តាលមកពីការផលិតអរម៉ូនទីរ៉ូអ៊ីតមិនគ្រប់គ្រាន់) ដែលជំងឺនេះក៏អាចបង្កជាជំងឺធាត់លើសទម្ងន់ និងទាក់ទងនឹងជំងឺបេះដូងផងដែរ។

២. គ្រប់គ្រងទម្ងន់

ជាតិប្រេងល្អៗនៅក្នុងអាហារស៊ូស៊ី ធ្វើឱ្យអ្នកទទួលបាននូវជាតិប្រូតេអ៊ីន និង ការបូអ៊ីដ្រាតគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ និនសូវឃ្លានចំណីអាហារផ្តេសផ្តាសឡើយ។ ដូច្នេះសម្រាប់អ្នកដែលចង់បានរាងស្អាត និងមិនឡើងទម្ងន់ ហើយមិនចូលចិត្ត ឬមិនចេះញ៉ាំបន្លែសាឡាត់ពិតណាស់ ស៊ូស៊ីគឺជាជម្រើសអាហារបំផុតមួយនៅក្នុងការទទួលទាន។

៣. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម

ស៊ូស៊ីមិនត្រឹមតែជាអាហារឆ្ងាញ់ពិសា តែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពាររាងកាយអ្នកពីផលប៉ះពាល់ដល់ស្បែក និងកោសិការ DNA ផងដែរ ដែលទាំងនេះហើយអាចធ្វើការប្រឆាំអ និងការពារអ្នកពីជំងឺតម្កាត់ផ្សេងៗ ជាពិសេសគឺសារធាតុអុកស៊ីតកម្មដែលបណ្តាលឱ្យកើតជំងឺមហារីកតែម្តង។

អាហារស៊ូស៊ី

៤. ការពារពីជំងឺមហារីក

ការទទួលទានស៊ូស៊ី គឺតែងតែជ្រលក់ជាមួយនឹងទឹកស៊ីអ៊ីវ និងទឹកជ្រលក់វ៉ាសាប៊ិ ដែលមានផ្ទុកនូវសារធាតុរ៉ែ និងវីតាមីនល្អៗជំនួយរាងកាយ ជាពិសេសគឺសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែកអាចធ្វើការប្រឆាំងនឹងជំងឺទាក់ទងនឹងរោគក្នុងក្រពះ និងជំងឺមហារីកគ្រាប់ឈាមជាដើម។ បន្ថែមពីនេះការទទួលទានស៊ូស៊ីថែមទាំងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីកសាហាវៗជាច្រើនមុខផ្សេងទៀតផងដែរ។

៥. ផ្ទុក Omega 3 និងអាស៊ីតខ្លាញ់ល្អៗ

ស៊ូស៊ីមានផ្ទុកនូវសារធាតុ Omega 3 និងអាស៊ីតខ្លាញើល្អៗ ដែលជួយការពារកោសិការពីជំអឺទាក់ទងនឹងជំងឺផ្សេងៗ ជាពិសេសគឺទាក់ទងនឹងក្រពេញ Autoimmune( Lupus) ថែមទាំងអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំអាចសម្លាប់កោសិកា និងជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពផងដែរ។

៦. សម្បូរប្រូតេអ៊ីន

ស៊ូស៊ី ល្អបំផុតនៅក្នុងការទទួលទានជាអហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ដែលអាហារមួយនេះជួយផ្តល់ប្រូតេអ៊ីនដល់រាងកាយបានល្អ ជាពិសេសគឺជួយបង្កើនកោសិកាខួរក្បាលឱ្យរីកលូតលាស់ល្អ មានការចងចាំល្អជាងមុន ថែមទាំងអាចជួយធ្វើឱ្យសាច់ដុំកាន់តែរឹងមាំទៀតផង។ ដូច្នេះការទទួលទានស៊ូស៊ីឱ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ពិតជាមានប្រយោជន៍ណាស់សម្រាប់អ្នកដែលកំពុងតែហាត់ប្រាណសម្រាកទម្ងន់ ឬហាត់យកសាច់ដុំជាដើម។

អាហារស៊ូស៊ី

៧. ផ្ទុកជាតិកាល់ស្យូម

ពពួកត្រីឆៅដែលវេចខ្ចប់នៅក្នុងអាហារស៊ូស៊ី សម្បូរទៅដោយជាតិកាល់ស្យូម ដែលអាចជួយពង្រឹងសុខភាពឆ្អឹងកាន់តែរឹងមាំ និងអាចការពារការកើតជំងឺទាក់ទងនឹងជំងឺសន្លាក់ និងឆ្អឹងផងដែរ។ ជាពិសេសការទទួលទានស៊ូស៊ី គឺរឹតតែពិសេសសម្រាប់សុខភាពអ្នកដែលមានវ័យចំណាស់ ដែលជួយឱ្យមានសុខភាពល្អ ឆ្អឹងរឹងមាំ ការពារពីកើតជំងឺពុកឆ្អឹងនានាទៀតផង។

៨. ប្រឆាំងភាពចាស់ ធ្វើឱ្យក្មេងជាងវ័យ

ពពួកត្រីនៅក្នុងអាហារស៊ូស៊ី សម្បូរទៅដោយជាតិខ្លាញ់ត្រី និងអាស៊ីតខ្លាញ់ល្អៗ ដែលអាចជួយឱ្យរាងកាយរបស់អ្នករឹងមាំ មានសុខភាពល្អ និងធ្វើឱ្យកោសិការាងកាយរីកលូតលាស់ជំនួយដល់សុខភាពសម្រស់កាន់តែស្អាត និងក្មេងជាងមុន ជាពិសេសគឺពន្យារភាពចាស់តែម្តង។

៩. សម្បូរជាតិដែក

នៅក្នុងស៊ូស៊ី មានផ្ទុកសារធាតុដែកជាច្រើន ដែលអាចជួយបង្កើនកម្រិតកោសិកាឈាមក្រហម និង Hemoglobin (សារធាតុបង្កើតគ្រាប់ឈាម) ឱ្យដំណើរការល្អ ការពារជំងឺស្លេកស្លាំង ខ្វះឈាម ដែលប៉ះពាល់ដល់កោសិកាបេះដូងផងដែរ។

អាហារស៊ូស៊ី

១០. សារធាតុសំខាន់ៗ

សម្បកសារាយដែលវេចខ្ចប់អាហារស៊ូស៊ី មានផ្ទុកនូវសារធាតុពិសេសៗ ជាតិរ៉ែ និងវីតាមីនល្អៗជាច្រើនមិនចាញ់បន្លៃបៃតងយើងធម្មតានោះទេ ដែលវាអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អទៀតផង។

១១. កាត់បន្ថយជាតិខ្លាញ់ និងជាតិស្ករមិនល្អ

ត្រីដែលប្រើប្រាស់នៅក្នុងអាហារស៊ូស៊ី សម្បូរទៅដោយសារធាតុពិសេសៗល្អៗ ដែលអាចជំនួយសុខភាពបេះដូងបាន ជាពិសេសគឺអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ និងជាតិស្ករដែលមិនល្អប៉ះពាល់សុខភាពបេះដូងដូចជា ការកើតជំងឺបេះដូង ស្ទះសរសៃឈាម និងជំងឺខ្លាញ់រុំបេះដូងទៀតផង៕

អាហារស៊ូស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]