ភ្នំពេញ៖ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩ នេះយើងឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង។

ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ។

ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង ២ ស៊េរីខាងលើនេះពិតជាស្មាតហ្វូនជំនាន់ថ្មី ដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនចំណុចទៀត ដែលធ្វើឱ្យអតិថិជនទាំងអស់នៅតែគិតថាវាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ ១៣៩ ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ ១៧៩ ដុល្លារតែប៉ុណ្ណោះ។

សាមសុង Galaxy A10 និង A20

ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា៖ 
* Samsung Galaxy A10 

- អេក្រង់ : 6.2” HD+ TFT, Infinity-V
- កាមេរ៉ាក្រោយ : 13 MP (F1.9)
- កាមេរ៉ាមុខ : 5 MP (F2.0)
- អង្គចងចាំ : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)
- ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
- កម្លាំងថ្ម : 3,400 mAh (typical)
- ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ
- មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម
** Samsung Galaxy A20
- អេក្រង់ : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
- កាមេរ៉ាក្រោយភ្លោះ : 13 MP (F1.9) + 5 MP (F2.2)
- កាមេរ៉ាមុខ : 8 MP (F2.0)
- អង្គចងចាំ : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)
- ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
- កម្លាំងថ្ម : 4,000 mAh (typical)
- ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ
- ស្កេនក្រយៅដៃ
- មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម ៕

សាមសុង Galaxy A10 និង A20
សាមសុង Galaxy A10 និង A20
សាមសុង Galaxy A10 និង A20
សាមសុង Galaxy A10 និង A20

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]