ចិន៖ យោងតាម Marca បានចុះផ្សាយពីរឿងគួរឱ្យចាប់អារម្មណ៍មួយ អំពីការកាត់សេចក្តីដោយជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) អំពីគ្រាប់បាល់ Off-Side។ វាហាក់បីដូចជារឿងដែលគួរឱ្យចាប់អារម្មណ៍មួយដែរ សម្រាប់ករណីមួយក្នុងបាល់ទាត់ក្របខណ្ឌលំដាប់ទី ២ របស់ចិន រវាងក្រុម Shanghai Shenxin ប្រកួតជាមួយក្រុម Heilongjiang Lava Spring ដែលមានករណីគ្រាប់បាល់ Off-Side មួយដែលអាជ្ញាកណ្តាលលើទីលាន សម្រេចឱ្យ VAR ជាអ្នកសម្រេចគ្រាប់បាល់នោះ។

(រូបតំណាង)

ប៉ុន្តែអ្វីដែលគួរឱ្យចម្លែក និងគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រុមអាជ្ញាកណ្តាលក្នុងបន្ទប់ VAR បានពិនិត្យមើលសាឡើងវិញ និងបានសម្រេចលើករណីនេះដោយការប្រើក្រដាស-សមួយសន្លឹកដាក់វាស់នៅលើអេក្រង់ ដើម្បីបញ្ជាក់ថាបាល់នោះពិតជា Off-Side មែនឬក៏យ៉ាងណា? ជាលទ្ធផលគឺក្រុមអាជ្ញាកណ្តាលបានសម្រេចចាត់ទុកគ្រាប់បាល់នោះជាគ្រាប់បាល់ Off-Side ដែលការកាត់សេចក្តីដោយប្រើវិធីបែបនេះ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាច្រើនបានចែករំលែកពីករណីនេះ និងខ្លះទៀតក៏បានបញ្ចេញយោបល់បែបមិនពេញចិត្តផងដែរ៕

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ... យល់យ៉ាងណាដែរចំពោះករណីនេះ?

ករណីអាជ្ញាកណ្តាលរង់ចាំការកាត់សេចក្តី
អាជ្ញាកណ្តាលក្នុងបន្ទប់ VAR

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]