ភ្នំពេញ៖ ជីវិតបច្ចុប្បន្ន របស់ពិធីការិនី រូបស្អាត អ្នកនាង ស៊ឹម សូលីកា កំពុងតែធ្វើឲ្យ មហាជន មានការចាប់អារម្មណ៍ ដោយពេលនេះ អ្នកនាង មានគ្រប់យ៉ាង មិនថា ផ្ទះវីឡា រាប់ម៉ឺនដុល្លារ និងឡានទំនើប សេ៊រីថ្លៃៗ ២ ៣គ្រឿង ទុកគ្រាន់ជិះលេងកម្សាន្ត ពេលទំនេរ។

ជាពិសេស កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញពីរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គម ដោយឃើញពីការដេគ័រ បន្ទប់ដាក់សម្លៀកបំពាក់ និងសម្ភារៈរបស់អ្នកនាង។

ក្នុងនោះ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ថាការដេគ័រ បន្ទប់តែងខ្លួននីមួយៗ ក៏អស់មិនតិចនោះទេ តែសម្រាប់អ្នកនាង ស៊ឹម សូលីកា មិនខ្វាយខ្វល់ លើការចំណាយ ព្រោះថា ជាអ្វីដែលអ្នកនាង ពេញចិត្ត ពេញថ្លើម ជាយូរណាស់មកហើយ ដូច្នេះការចំណាយ មិនមែនជាហេតុផលដ៏ធំ សម្រាប់នាងនោះទេ។ 

ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យ នារីជាច្រើននាក់ សរសើរពេញៗមាត់ ពីបន្ទប់ដ៏សែនស្អាត ហើយក៏ចង់មាន​ បន្ទប់ដាក់សម្លៀកបំពាក់ដូចជាអ្នកនាង។ ហើយមិនយូរប៉ុន្មាន បន្ទប់មួយនេះ នឹងក្លាយជារូបរាង ឆាប់ៗ ព្រោះថា ពេលនេះ ជាងកំពុងតែធ្វើ និងដេគ័របណ្តើរៗផងដែរ៕

ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
បន្ទប់តែងខ្លួនរបស់អ្នកនាង
បន្ទប់តែងខ្លួនរបស់អ្នកនាង
បន្ទប់តែងខ្លួនរបស់អ្នកនាង
បន្ទប់តែងខ្លួនរបស់អ្នកនាង
បន្ទប់តែងខ្លួនរបស់អ្នកនាង
បន្ទប់តែងខ្លួនរបស់អ្នកនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា