ប៉ាគីស្ថាន៖ លោក Rozi Khan មានអាយុ ២៤ឆ្នាំ មុខរបរជាអ្នករត់តុម្នាក់ នៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Rawalpindi ដែលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងលើអ៊ីនធើណែត ដោយសារតែលោកមានមុខមាត់ និងរូបរាងដូចទៅនឹងតារាសម្តែងលោក Peter Dinklage នៅក្នុងរឿង «Game Of Thrones» 

លោក Peter Dinklage នៅក្នុងរឿង Game Of Thrones
លោក Rozi Khan ដែលមានមុខមាត់ដូចទៅនឹងលោក Peter Dinklage

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា លោក Rozi មិនដែលស្គាល់រឿងភាគ Game Of Thrones នេះទេ ប៉ុន្តែលោកចាប់ផ្តើមស្គាល់រឿងនេះ បន្ទាប់ពីមានមនុស្សម្នាជាច្រើន បានសុំថតរូប Selfies ជាមួយនឹងលោក។

នៅក្នុងកម្មវិធី HBO តារាសម្តែងលោក Peter Dinklage សម្តែងជាតួអង្គ Tyrion Lannister នៅក្នុងរឿង Game Of Thrones។

លោក Rozi បាននិយាយថា៖

«ខ្ញុំមិនប្រកាន់នោះទេ។ មានមនុស្សម្នាជាច្រើនបានសុំខ្ញុំថតរូបជាមួយពួកគេ។ នេះគឺជាមូលហេតុដែលខ្ញុំល្បីគ្រប់ទីកន្លែង។ គ្រប់កន្លែងក្នុងទីក្រុង Rawalpindi ដែលខ្ញុំទៅ សុទ្ធតែមានរូបថតរបស់ខ្ញុំនៅទីនោះ» ។

លោកមិនត្រឹមតែមានមុខមាត់ស្រដៀងគ្នានោះទេ សូម្បីតែកម្ពស់ក៏ដូចគ្នាផងដែរ ពោលគឺពួកគេមានកម្ពស់ប្រមាណ ១,៣២ម៉ែត្រ។

លោក Rozi Khan ដែលមានមុខមាត់ដូចទៅនឹងលោក Peter Dinklage
លោក Rozi Khan ដែលមានមុខមាត់ដូចទៅនឹងលោក Peter Dinklage

លោក Rozi បាននិយាយបន្ថែមទៀតថា៖

«ខ្ញុំចង់ជួបគាត់។ ខ្ញុំពិតជាស្រលាញ់គាត់ខ្លាំង។ គាត់គឺជាមិត្តរបស់ខ្ញុំ។ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ព្រោះតែ គាត់មានកម្ពស់ដូចជាខ្ញុំ» ។

ចាប់តាំងពីលោក Rozi ល្បីឈ្មោះមក មានមនុស្សម្នាជាច្រើនបានមកញុំាអាហារនៅភោជនីយដ្ឋានដែលលោកកំពុងតែធ្វើការ។ មូលហេតុព្រោះតែពួកគេភាគច្រើនចង់ថតរូបជាមួយនឹងលោក។

ក្នុងនោះមានភ្ញៀវម្នាក់បាននិយាយថា៖

«ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជួបនឹងលោក Lannister (តួអង្គនៅក្នុងរឿង Game Of Thrones) ផ្ទាល់អីចឹង» ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោក Peter Dinklage
លោក Rozi Khan និងលោក Peter Dinklage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]