អាមេរិក៖ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក្រុមហ៊ុនដឹកជញ្ជូន UPS ទើបតែបានបង្កើតសេវាកម្មដឹកជញ្ជូនថ្មីមួយទៀត ពោលគឺពួកគេបានប្រើឧបករណ៍ដ្រូន ដើម្បីដឹកជញ្ចូនកញ្ចប់ឈាម និង ថ្នាំគំរូផ្សេងៗទៀតទៅក្នុងមន្ទីរពេទ្យ Wake Med Raleigh ដែលមានទីតាំងក្នុងរដ្ឋ Carolina។

មិនតែប៉ុណ្ណោះ ឧបករណ៍ដ្រូនដែលពួកគេប្រើនេះជាប្រភេទដ្រូនស្វ័យប្រវត្តិម៉ាក Matternet’s M2 quadcopter ។ ដ្រូននេះអាចមានសមត្ថភាពផ្ទុកកញ្ចប់ឈាមបាន ២,២គីឡូក្រាម អមដោយការហោះហើរក្នុងរយៈចម្ងាយដល់ទៅ ២០គីឡូម៉ែត្រឯណោះ។

យោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា ជាទូទៅ បើយើងប្រើឡានក្នុងការទៅដឹកជញ្ចូនកញ្ចប់ឈាម វាត្រូវចំណាយពេលយ៉ាងហោចណាស់ក៏៣០នាទីដែរ ទើបអាចមកដល់ជិះទៅមន្ទីរពេទ្យ ដោយអាស្រ័យទៅលើចរាចរណ៍ទៀត។ ប៉ុន្តែឧបករណ៍ដ្រូន Matternet’s M2 quadcopter ប្រើពេលត្រឹមតែ ១៥វីនាទីប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនឈាមនិង ឯកសារផ្សេងៗមកដល់មន្ទីរពេទ្យ។

ឥឡូវនេះ ក្រុមហ៊ុនដឹកជញ្ជូន UPS ខាងលើ រំពឹងថាឧបករណ៍ដ្រូនដែលពួកគេប្រើនេះនឹងអាច ដឹកជញ្ជូនកញ្ចប់ឈាមយ៉ាងតិចណាស់ ១០ដងក្នុងមួយថ្ងៃ ទៅកាន់មន្ទីរពេទ្យ Wake Med Raleigh។ ហើយការប្រើឧបករណ៍ដ្រូន ដឹកជញ្ជូនកញ្ចប់ឈាមនេះនឹងប្រហែលជាកើនឡើងខ្លាំងនៅពេលអនាគត ប្រសិនបើសេវាកម្មនេះបង្ហាញពីគុណសម្បត្តិច្រើនដូចជាក្រុមហ៊ុនដឹកជញ្ជូន UPS រំពឹងទុកនោះ៕

មានវីដេអូនៅខាងក្រោម៖  

ដ្រូន Matternet’s M2 quadcopter
កញ្ចប់ឈាម
ដ្រូន Matternet’s M2 quadcopter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]