អេស្ប៉ាញ៖ កាសែត AS បានអះអាងថា ក្លិប Real Madrid និងបែរគោលដៅប្រមាញ់យកខ្សែការពារ Koulibaly របស់ Napoli មកចូលរួម បើសិនជាកីឡាករ Raphael Varane ពិតជាចាកចេញពិតមែន។

កីឡាករ Raphael Varane

មួយរយៈចុងក្រោយនេះ មានព័ត៌មានបែកធ្លាយក្តៅគគុកជាច្រើន អំពីព័ត៌មាននៃការចាកចេញរបស់ខ្សែការពារបារាំង Raphael Varane នារដូវក្តៅខាងមុខនេះ។ ជាក់ស្តែង មានក្លិបបាល់ទាត់ធំៗជាច្រើននៅអឺរ៉ុបដូចជា Man UTD , PSG និង Juventus ជាដើម កំពុងតែចាប់អារម្មណ៍ចង់បានកីឡាករនេះដូចគ្នា។

កីឡាករ Koulibaly

ដោយឡែក បើយោងតាម AS ដដែលបានឱ្យដឹងថា លោក Zidane បាននិងកំពុងរៀបចំផែនការថ្មី ក្នុងការស្វែងរកកីឡាករខ្សែការពារល្អមួយរូបមកជំនួស Varane ខណៈដែលកីឡាករ Koulibaly គឺជាគោលដៅធំជាងគេរបស់អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ។ យ៉ាងណាក្តី លោក Carlo Ancelotti ធ្លាប់បាននិយាយថា Koulibaly និងមិនមែនជាគោលដៅសម្រាប់លក់ចេញឡើយ ប៉ុន្តែអាចនឹងពិចារណាសំណើបានសម្រាប់ក្លិបតែមួយគត់គឺ Real Madrid។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ Koulibaly បានបដិសេធរាល់សំណើទាំងអស់របស់បណ្តាក្លិបធំៗដូចជា Manchester City, Manchester United និង Chelsea ជាដើម។ គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ទំនងជាមានតម្លៃខ្លួនមិនក្រោម ១០០លានផោនឡើយសម្រាប់ក្លិបដែលចង់បាន ដោយសារតែកីឡាកររូបនេះ និងក្លិប Napoli ទើបតែចុះកិច្ចសន្យាថ្មីរួមគ្នា ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣៕ 

លោក Carlo Ancelotti និង Zidane
កីឡាករ Koulibaly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]