ភ្នំពេញ៖ GANZBERG ចូលរួមគាំទ្រវិស័យកីឡា សម្រេចបន្ដព្រឹត្ដិការណ៍ «អធិរាជវាលស្មៅ GANZBERG Cup ២០១៩» រដូវកាលទី៤ មានជើងខ្លាំង ៣២ ក្រុម ប៉ះគ្នា ប្រកួតរយៈពេល ៦ ខែ!

ក្រុមហ៊ុនស្រាបៀរ GANZBERG បានធើ្វសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំមហាព្រឹត្ដិការណ៍ពានរង្វាន់ហ្វូតសាលរដូវកាលទី៤ កាលពីថៃ្ងទី៩ និងទី១០ ខែមីនា កន្លងទៅ ដែលមានឈ្មោះថា «អធិរាជវាលស្មៅ GANZBERG Cup ២០១៩» ខណៈប្រាក់រង្វាន់សម្រាប់ជើងឯកមានរហូតដល់ទៅ ១៥,០០០ដុល្លារអាមេរិក។

លោក Bruwn តំណាងឲ្យក្រុមហ៊ុនស្រាបៀរ GANZBERG បានឲ្យដឹងថា មូលហេតុបានជាក្រុមហ៊ុនសម្រេចបន្ដបង្កើតព្រឹត្ដិការណ៍នេះឡើង គឺដើម្បីបន្ដគាំទ្រដល់វិស័យកីឡាបាល់ទាត់ ក្នុងព្រះរាជាណាច្រកកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របពេលដែលសព្វថៃ្ងនេះវិស័យកីឡាបាល់ទាត់កំពុងតែមានសន្ទុះខ្លាំង និងមានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។

អធិរាជវាលស្មៅ GANZBERG Cup ២០១៩
អធិរាជវាលស្មៅ GANZBERG Cup ២០១៩

គួរឲ្យដឹងដែរថា GANZBERG មិនត្រឹមតែបង្កើតនូវពានរង្វាន់បាល់ទាត់ហ្វូតសាល ដែលធើ្វឡើងដល់រដូវកាលទី៤នោះទេ ក្រុមហ៊ុនស្រាបៀរដែលនាំមុខគេនៅកម្ពុជានេះ ក៏បានចូលរួមសហការនាំយកព្រឹត្ដិការណ៍បាល់ទាត់ធំៗក្នុងពិភពលោក មកធើ្វការចាក់ផ្សាយក្នុងប្រទេសកម្ពុជាផងដែរ ដែលមានដូចជា Euro កាលពីឆ្នាំ២០១៦ និង FIFA World Cup ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតទៅកាលពីពេលថ្មីៗនេះ។

សម្រាប់រដូវកាលនេះ ក្រុមខ្លាំងៗទាំង១៨ ដែលឆ្លងកាត់វគ្គជម្រុះ នឹងត្រូវធើ្វការប្រកួតគ្នាជាបន្ដក្នុងវគ្គផ្សាយផ្ទាល់ ធើ្វឡើងរៀងរាល់ថៃ្ងសៅរ៍ ចាប់ពីថៃ្ងទី១៦ តទៅ ដើម្បីស្វែងរកម្ចាស់ជើងឯក ១៥,០០០ដុល្លារអាមេរិក អធិរាជវាលស្មៅ GANZBERG Cup ២០១៩៕

អធិរាជវាលស្មៅ GANZBERG Cup ២០១៩
អធិរាជវាលស្មៅ GANZBERG Cup ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]