ម៉ាឡេស៊ី៖ ថ្មីៗនេះ គំរូឡានហោះនាថ្ងៃអនាគតដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិ Langkawi International Maritime and Aerospace 2019 បានធ្វើឱ្យមនុស្សម្នាជាច្រើនចាប់អារម្មណ៍ជាខ្លាំង។

គំរូឡានហោះនេះត្រូវបានគេស្គាល់ថាឈ្មោះ Vector ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ធ្វើដំណើរនៅលើអាកាស ហើយវានឹងត្រូវបានចេញជារូបរាងផ្លូវការនៅដើមខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មានបរទេសច្បាស់ការណ៍មួយ។

គំរូឡានហោះ Vector

ក្រុមហ៊ុន ដែលរចនាវាឡើងបាននិយាយថា Vector គឺជាឡានហោះ ដោយយកគំនិតពី drone មក ដែលវាអាចដឹកអ្នកដំណើរ, ដឹកជញ្ជូនអីវ៉ាន់ និងសូម្បីតែប្រើប្រាស់សម្រាប់ឃ្លាំមើលក៏បានដែរ។

យ៉ាងណាមិញ វាពិតជាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលពិតមែន ដែលពួកគេភាគច្រើនបានយករូបនេះទៅ Troll និងធ្វើជារូប memes (រូបកំប្លែង) ពាសពេញក្នុងអ៊ីនធើណេត។

គួរឱ្យដឹងផងដែរ គំរូឡានហោះនេះ មានតម្លៃជាង ១លានរីងហ្គីត (ប្រមាណ ២៤៥,២៨០ដុល្លារ) ដើម្បីផលិត។ ប៉ុន្តែយើងពុំទាន់ដឹងច្បាស់ពីចំនួនតម្លៃចុងក្រោយក្នុងការផលិតជាផ្លូវការនោះទេ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម
រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម
រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម
រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម
រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម
រូប memes របស់អ្នកប្រើប្រាស់បណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]