ចិន៖ នាចុងឆ្នាំនេះរដ្ឋាភិបាលចិននឹងចាប់ផ្តើមគម្រោងសាងសង់ បង្គោលភ្លើងអណ្តែតទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនកន្លែងលើសមុទ្រ ដើម្បីទាញថាមពលទាំងអស់នោះទៅប្រើលើកោះសិប្បនិមិត្តមួយដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Asia Time បានឲ្យដឹងថា រោងចក្រនុយក្លេអ៊ែររបស់ចិនគ្រោងនឹងលក់ បង្គោលភ្លើងអណ្តែតទឹកដើរដោយថាមពលនុយក្លេអ៊ែរទាំងអស់នេះ ក្នុងតម្លៃថោកដើម្បីផ្ទេរថាមពលឆ្លាស់គ្នាពីចិនដីគោក។ មិនតែប៉ុណ្ណោះ អាជ្ញាធរចិនក៏បានបញ្ជាក់បន្ថែមថា បង្គោលថាមពលនុយក្លេអ៊ែរ អណ្តែតទឹកគំរូមួយ ត្រូវបានគេធ្វើតេស្តរួចមកហើយនៅជិតឆ្នេរសមុទ្រនៃខេត្តសានដុង។

យោងតាមការប្រភពសារព័ត៌មានដដែលបានបន្ថែមថា ដោយសារតែការសាងសង់ចាប់ផ្តើមនៅឆ្នាំនេះ អីចឹងការដាំបង្គោលភ្លើងអណ្តែតទឹក ដើរដោយថាមពលនុយក្លេអ៊ែរនេះនឹងអាចបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនាឆ្នាំ២០២១

លើសពីនេះទៅទៀត ប្រសិនបើចិនចង់ប្រើរ៉េអាក់ទ័រអណ្តែតទឹកទាំងអស់ដើម្បីទាញថាមពលទៅប្រើលើកោះសិប្បនិមិត្តទាំងមូល នោះពួកគេត្រូវសាងសង់វាប្រហែលជា២០ដើម ទើបគម្រោងនេះអាចដំណើរការបាន៕

កោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូង
កោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូង
រូបតំណាង
កោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]