ចក្រភពអង់គ្លេស៖ Chase គឺឆ្កែដែលមានមុខមាត់អាក្រក់ជាងគេបំផុតក្នុងពិភពលោក ព្រោះវាមានជំងឺភ្នែកឡើងបាយ មិនសូវមានរោម និង មិនមានធ្មេញឡើយ។ ហើយថ្មីៗនេះ វាបានងាប់បាត់ទៅហើយ ក្នុងអាយុ១៦ឆ្នាំ ដោយសារជំងឺរលាកលំពែង។ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់វាផ្ទាល់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ សត្វឆ្កែ Chase នេះបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់លេង៣ ក្នុងការប្រកួតជ្រើសរើសសត្វឆ្កែអាក្រក់ជាងគេបំផុតក្នុងរដ្ឋ California។ មិនតែប៉ុណ្ណោះ មូលហេតុដែលធ្វើឲ្យ Chase មានឱកាសឆោងយកពានរង្វាន់សត្វឆ្កែមុខអាក្រក់នេះបាន ដោយសារតែវាមានសមត្ថភាពពិសេសខុសពីឆ្កែដទៃ ពោលគឺចេះដើរដំណើរដូចជាក្តាម និង មានភ្នែកឡើងបាយនេះឯង។

យោងតាមប្រសាសន៍របស់អ្នកស្រី Storm Shayler ដែលជាម្ចាស់របស់សត្វឆ្កែមុខអាក្រក់ខាងលើបានឲ្យដឹង “ បើទោះបីជា Chase មានមុខមាត់អាក្រក់មែន ប៉ុន្តែសម្រាប់ខ្ញុំ វាគឺជាឆ្កែដែលមានចរិតល្អ និង ចិត្តល្អបំផុត”។ នាងបន្តថា “ ខ្ញុំមិនដែលស្រមៃថា Chase អាចមានឱកាសទទួលបានពានរង្វាន់ឆ្កែមុខមាត់អាក្រក់នេះទេ ព្រោះខ្ញុំគ្រាន់តែបានទិញវាមកពីកសិដ្ឋានចិញ្ចឹមឆ្កែមួយកន្លែងប៉ុណ្ណោះ”។

អ្នកស្រី Shayler បន្ថែមថា “ Chase ចូលចិត្តធ្វើជាថៅកែខ្ញុំណាស់ ព្រោះវាតែងតែព្រូសដាក់ខ្ញុំនៅពេលដែលវាឃ្លានចង់ស៊ីអាហារពេលល្ងាច។ ហើយវាចូលចិត្តការបបោសអង្អែលណាស់ដែរ។ សម្រាប់ខ្ញុំ គ្មាននរណាម្នាក់អាចជំនួយកន្លែង Chase បានទេ ព្រោះថាវាគឺជាឆ្កែដ៏ល្អមួយក្បាល”៕  

ឆ្កែមុខមាត់អាក្រក់ Chase
ឆ្កែមុខមាត់អាក្រក់ Chase និង ម្ចាស់
ឆ្កែមុខមាត់អាក្រក់ Chase
ឆ្កែមុខមាត់អាក្រក់ Chase
ឆ្កែមុខមាត់អាក្រក់ Chase

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]