ភ្នំពេញ៖ ការទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ ក្រោយពីបានប្រកាសបង្ហាញនូរវត្តមានចំពោះស្មាតហ្វូននៃត្រកូល V ជំនាន់ចុងក្រោយ និងធ្វើការ pre-order រួចមក ពេលនេះ Vivo ចាប់ដាក់លក់ម៉ូឌែលថ្មី Vivo V15 នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៦ មីនា នេះតទៅហើយ។ ចំពោះស្មាតហ្វូន Vivo V15 ត្រូវបានប្រកាសជាមួយនឹងតម្លៃលក់ជាផ្លូវការនៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $339។

ស្មាតហ្វូន Vivo V15

សម្រាប់ការជាវទៅលើស្មាតហ្វូន V15 និងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើនរួមមានដូចជា បន្តោងសោ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ មិនតែប៉ុណ្ណោះរាល់ការជាវ V15 លោកអ្នកនឹងទទួលបានការផ្តល់ជូនបណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ ១ ដងផងដែរ ដែលមានសុពលភាព ១២ ខែ។ ជាពិសេសក៏មានបន្ថែមនូវការធានាទូរស័ព្ទរហូតដល់ទៅ ២៤ ខែ គិតចាប់ពីថ្ងៃដែលទិញ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនក៏នឹងផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន ៥ រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន ១០ រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន ១៥ រង្វាន់។ 

កាលបរិច្ឆេទចាប់រង្វាន់នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩។ សម្រាប់អតិថិជនដែលបានធ្វើការកុម៉្មង់ទុកមុន ទៅលើស្មាតហ្វូន Vivo V15 លោកអ្នកអាចទៅទទួលស៊ីមកាតដែលមានតំលៃ ៥៤$ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មងរយៈពេល ២៤ សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី ២៧/០៣/២០១៩ រហូតដល់ ៣១/០៣/២០១៩ ដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរស័ព្ទ ហើយនឹងអត្តសញ្ញាណបណ្ណ័ផងដែរ។

សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ស្មាតហ្វូន Vivo V15 មានដូចជា៖ 
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់ • មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red ៕

ស្មាតហ្វូន Vivo V15
ស្មាតហ្វូន Vivo V15

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]