រាជធានីភ្នំពេញ ៖ ជនល្មោភកាមម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍កាកាប ធ្វើការចាប់ខ្លួនបន្ទាប់ពីជននោះនឹកចង់រួមរ័ក ហើយពេលបាន ឃើញក្មេងស្រី៣នាក់ កំពុងរត់លេងគេក៏បានប្រើល្បិច ឱ្យលុយទៅក្មេងស្រី២នាក់បញ្ឆោតឱ្យទៅទិញនំហូប ឯម្នាក់ទៀតមិនឱ្យទេ ហើយបានចាប់ទាញ ដៃចូលទៅក្នុងបន្ទប់រួច ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ។ រំលងបានរយៈពេល៣ទៅ៤ថ្ងៃក៏ត្រូវឪពុកម្តាយ ក្មេងស្រីរងគ្រោះប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ កាកាបចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៨ មករា ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ថិត នៅក្នុងក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្មេងស្រីរងគ្រោះមានអាយុ៦ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដោយឡែកជនសង្ស័យល្មោភកាមម្នាក់នេះឈ្មោះញ៉ែម សុខុម អាយុ២៥ឆ្នាំ មុខរបរមើលការខុសត្រូវ ផ្ទះជួលកន្លែងកើតហេតុខាងលើ និងបានស្នាក់នៅទីនោះតែម្តង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]