ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta បន្ទាប់ពីបន្លំខ្លួនធ្វើពុតជាអ្នកបើកយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យមានឈ្មោះ Alvin Adithya Darmawan បានពាក់ឯកសណ្ឋានពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia និងបានពាក់កាតសម្គាល់ខ្លួនថែមទៀតដើម្បីបន្លំខ្លួនធ្វើជាអ្នកបើកយន្តហោះ។ ក្រោយមកគេក៏បានឆ្លងកាត់កន្លែងត្រួតពិនិត្យនៅវេលាម៉ោងប្រមាណ ១១:៤០នាទីព្រឹក។ 

ជនសង្ស័យ Alvin Adithya Darmawan

ក្រោយមកគេក៏បានជួបនឹងពីឡុតពិតប្រាកដម្នាក់ឈ្មោះ Andre។ លោក Andre បានឃើញគេដើរចុះដើរឡើងនៅជុំវិញស្ថានីយ ក៏មានការសង្ស័យ ក៏ទៅសួរនាំគេលេង ស្រាប់តែជនសង្ស័យមិនអាចឆ្លើយនូវសំណួររបស់លោក Andre បានសោះ។ ដូច្នេះលោកក៏បានហៅសន្តិសុខមកភ្លាមៗ។ ឆ្លងកាត់ការសួរចម្លើយរបស់សន្តិសុខបានឱ្យដឹងថា ការពិតរូបគេគឺជាអ្នកដំណើរម្នាក់ ហោះហើរទៅទីក្រុង Semarang ហើយក្តីសុបិនរបស់គេចង់ធ្វើជាអ្នកបើកយន្តហោះ។

«នៅពេលរៀនចប់វិទ្យាល័យ គេបានប្រលងនៅសាលារៀនបើកយន្តហោះ ប៉ុន្តែប្រលងធ្លាក់ ដូច្នេះក៏បែកគំនិតបន្លំខ្លួនធ្វើជាអ្នកបើកយន្តហោះយកតែម្តង។» (សម្តីរបស់សមត្ថកិច្ច) 

ជនសង្ស័យ Alvin Adithya Darmawan

យ៉ាងណាមិញ រូបគេត្រូវបានចាប់ខ្លួន និងយកទៅដោះស្រាយទៅតាមនិតិវិធីច្បាប់។ ការតាំងចិត្តចង់ធ្វើជាអ្នកបើកយន្តហោះគឺមិនខុសនោះទេ ប៉ុន្តែការបន្លំខ្លួនទេ ទើបខុសនោះ។ ប្រសិនបើអ្នកមានក្តីសុបិនចង់ធ្វើជាអ្នកបើកយន្តហោះពិតមែន ហើយប្រសិនបើប្រលងធ្លាក់ អ្នកអាចព្យាយាមសាកល្បងប្រលងបានម្តងទៀត។ សូមកុំព្យាយាមបន្លំខ្លួនធ្វើបែបនេះឱ្យសោះ៕  

ជនសង្ស័យ Alvin Adithya Darmawan
កាតសម្គាត់ខ្លួនជនសង្ស័យ Alvin Adithya Darmawan
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]