ភ្នំពេញ៖ អាចនិយាយបានតារាចម្រៀងស្រីជាពន្លកថ្មី ក្នុងវិថីសិល្បៈ កញ្ញា ចំរើន សុភ័ក្រ ហាក់បីជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន នាពេលបច្ចុប្បន្ននេះ ជាពិសេសមិត្តៗយុវវ័យតែម្ដង។

ទន្ទឹមនឹងនេះ តារាចម្រៀងស្រីដែលជាម្ចាស់បទ«មើលមនុស្សខុស»រូបនេះ ដូចឡើង កូដខ្លាំងមែនទែន នាមួយរយៈចុងក្រោយនេះ ទាំងវិស័យសិល្បៈ និងការរកស៊ីផ្ទាល់ខ្លួន គួរឲ្យកត់សម្គាល់តែម្ដង។

ជាក់ស្ដែង កាលពីថ្មីៗនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងស្រីក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា ចំរើន សុភ័ក្រ ទទួលបានការជូនពរពីបណ្ដាអ្នកគាំទ្រយ៉ាងច្រើន។ 

ជាមួយគ្នានេះដែរ អ្វីដែលទទួលបានការ ចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ ការបង្ហោះវីដេអូមួយ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លូន ដោយ កញ្ញា ចំរើន សុភ័ក្រ ទទួលបានការSurpriseនំខួបកំណើត ព្រមទាំងមានលុយដុល្លារទាំងខ្សែៗតែម្ដង ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ