បរទេស៖ របាយការណ៍បែកធ្លាយមួយបានបង្ហាញថា សាច់ជ្រូក Ham និងសាច់ជ្រូកបីជាន់ (Bacon) មានផ្ទុកសារធាតុគីមីម្យ៉ាង ដែលបណ្តាលឱ្យអ្នកបរិភោគ អាចកើតជំងឺមហារីក។ នេះបើយោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

សាច់ក្លាស្សេនៅផ្សារទំនើបភាគច្រើនមានផ្ទុកនូវសារធាតុនីទ្រីដ (Nitrites) ដែលសារធាតុគីមីប្រភេទនេះមានប្រសិទ្ធភាពក្នុងការរក្សាទុកអាហារឱ្យបានយូរ និងសម្លាប់ពពួកបាក់តេរី botulinum ដែលជាភ្នាក់ងារបង្កការពុលអាហារ។ 

ទោះយ៉ាងណា ការស្រាវជ្រាវសម្រាប់សមាគមកែច្នៃអាហាររបស់ចក្រភពអង់គ្លេស ធ្វើឡើងដោយទីប្រឹក្សាវិទ្យាសាស្ត្រ Campden បានបង្ហាញថា សារធាតុនីទ្រីដ (Nitrites) មិនបានសម្លាប់ពពួកបាក់តេរី botulinum នោះទេ។ តែផ្ទុយទៅវិញ ក្រុមហ៊ុនអាហារមួយចំនួនបានប្រើប្រាស់សារធាតុនីទ្រីដសម្រាប់រក្សាពណ៌សាច់ឱ្យនៅក្រហមល្អ ដែលវាជាកត្តាទាក់ទាញអ្នកទិញ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគផងដែរ។

ជាក់ស្តែងការសិក្សាមួយកាលពីឆ្នាំ ២០១៥ ធ្វើឡើងដោយអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា សារធាតុនីទ្រីដ (Nitrites) ដែលដាក់ទៅក្នុងសាច់កែច្នៃអាចបណ្តាលឱ្យអ្នកបរិភោគកើតជំងឺមហារីកបាន។

ទោះប្រ៊េនផលិតផលខ្លះមិនប្រើសារធាតុនីទ្រីដក៏ដោយ ក៏ភាគច្រើនអាចមាន។ ដូច្នេះដើម្បីបង្ការពីជំងឺមហារីក សូមប្រិយមិត្តមេត្តាប្រុងប្រយ័ត្នរាល់ពេលជាវសាច់ជ្រូក Ham និងសាច់ជ្រូកបីជាន់ (Bacon) ដែលគេវេចខ្ចប់ដាក់លក់តាមផ្សារទំនើប៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]