ភ្នំពេញ៖ នាពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាមាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យសំណង់លំនៅឋាន ដែលកំពុងតែមានកំណើនតម្រូវការខ្ពស់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតឱ្យស័ក្តិសមជាតំបន់ពាណិជ្ជកម្ម ឧស្សហកម្ម សេដ្ឋកិច្ចនៅព្រំដែន ក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី) ឯ.ក ដោយលោកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធាន បានបោះទុនវិនិយោគរាប់លានដុល្លារ លើគម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ដែលមានផ្ទៃដីប្រមាណ ៧០ ហិកតា នៅភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្តាល ចំកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។

គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត

គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត មានសាងសង់នូវភូមិគ្រឹះទោល ភូមិគ្រឹះភ្លោះ ភូមិគ្រឹះកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម ក្លឹបហាត់ប្រាណ អាងហែលទឹក អគារសន្និបាត និងកាស៊ីណូ ដែលអមដោយសួនច្បារធំទូលាយប្រកបដោយផាសុកភាព និងមានការបំពាក់ដោយឧបករណ៍គ្រឿងបរិក្ខា ដែលមានគុណភាពខ្ពស់ និងទំនើបៗស្តង់ដារអន្តរជាតិ។

សំណង់ថ្មីនេះនឹងឆ្លើយតបនូវតម្រូវការលំនៅដ្ឋានប្រណីតស៊ីវិល័យ និងតម្រូវការសំណង់អគារសម្រាប់ធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧកញ៉ាប្រធានក្រុមហ៊ុន បានប្តេជ្ញាចិត្តថា នឹងខិតខំផ្តល់ជូនអតិថិជនទាំងអស់នូវការរស់នៅបែបទាន់សម័យ ប្រកបដោយភាពថ្លៃថ្នូរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជាមួយនឹងសន្តិសុខយាមពេញ ២៤ លើ ២៤ ម៉ោង។ លោកឧកញ៉ា ក៏បានបញ្ជាក់ផងដែរថា លោកនឹងខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុន តូតាល់ ហូមអ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ក្លាយជាអ្នកអភិវឌ្ឍន៍នាំមុខគេ ទាំងគុណភាព និងគុណតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។  

គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត

គូសបញ្ជាក់ផងដែរថា លោកឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន ជាពាណិជ្ជករម្នាក់ដែលទទួលជោគជ័យលើវិស័យជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាជាយូរឆ្នាំមកហើយលើវិស័យផ្សេងៗរួមមាន វិស័យអចលនវត្ថុ វិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម អាជីវកម្មផ្សារ។ល។ នៅក្នុងវិស័យសំណង់នេះផងដែរ លោកឧកញ៉ា បានសាងសង់គម្រោងលំនៅដ្ឋានចំនួន ៤ គម្រោងរួចមកហើយ នៅក្នុងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយទទួលបានការជឿទុកចិត្តពីអតិថិជន ទៅលើគុណភាពសំណង់ដែលមានគុណភាពខ្ពស់ មានសោភ័ណភាព និងតម្លៃសមរម្យ៕

គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត
គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]