ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ Canon I-Qlick បានរៀបចំពិធីសម្ពោធផលិតផលថ្មីកាមេរ៉ា ស៊េរី EOS R/EOS RP របស់ខ្លួនដែលប្រារព្ធធ្វើឡើងចាប់ពីម៉ោង ៥:៣០នាទី រហូតដល់ ម៉ោង៨:៣០នាទីយប់ នៅក្នុងភោជនីយដ្ឋាន SENZE Bistro Bar ដែលមានអាស័យដ្ឋាននៅលើផ្លូវលេខ ៥១ កែងជាមួយផ្លូវ ២២៨ រាជធានីភ្នំពេញ។
ជាមួយនឹងការបើកសម្ពោធនូវកាមេរ៉ាប្រភេទថ្មី ស៊េរី EOS R/ EOS RP I-Qlick បានអញ្ជើញ ភ្ញៀវកិត្ដិយស ដែលភាគច្រើនសុទ្ធសឹងជាអ្នកជំនាញក្នុង វិស័យថតរូប និងជាអ្នកថតរូបអាជីពនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP

ម្យ៉ាងវិញទៀត ការសម្ពោធមួយនេះក៏មានការពណ៌នា អំពីលក្ខណៈ ពិសេសផ្សេងៗ របស់កាមេរ៉ា ដោយលោក ហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពី អ្នកថតរូបអាជីព គឺលោក Jerry Thai និង លោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់ កាមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/ EOS PR។

ជាមួយនឹងការសម្ពោធ កាមេរ៉ាស៊េរីថ្មី EOS R/EOS RP ផងដែរ អ្នកប្រើប្រាស់អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជា ប្រភេទកាមេរ៉ា full frame mirrorless ជាដើម។ ជាមួយកាមេរ៉ា Canon ស៊េរី EOS R/EOS RP គឺភ្ជាប់មកជាមួយនឹង full frame CMOS sensors ដែលអាចផ្ដល់ឲ្យលោកអ្នកនូវ គុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាចបំបាត់នូវ crop factor ដែលកើតឡើងមកពី sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់ wide angel lenses ដែលធ្វើឲ្យរូបភាពកាន់តែអស្ចារ្យ។

ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP

កាមេរ៉ា ស៊េរីថ្មីប្រភេទ EOS R/EOS RP មានគ្រឿងបន្ថែមដែលអាច សម្រួលជាមួយការប្រើប្រាស់ ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង lenses ផ្សេងៗផងដែរ។
Canon បាននាំមកនូវអ្វីដែលពិសេសនោះគឺ វត្តមានរបស់ Natacha Van ដែលជា ច្នៃម៉ូតសម្លៀកបំពាក់ អន្ដរជាតិ ហើយអ្នកចូលរួមទាំងអស់អាចសាកល្បងជាមួយនឹង កាមេរ៉ា ប្រភេទថ្មី ស៊េរី EOS R/EOS RP ដោយផ្តិតនូវ រូបភាព ដែលបានតាំងបង្ហាញ ដោយការច្នៃម៉ូតដ៏អស្ចារ្យរបស់ Natacha Van

ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP

រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ វាគឺជាកន្លែងដែលពោពេញទៅដោយបច្ចេកវិទ្យា និងជួយសម្រួលដល់ការងាររបស់លោកអ្នកផងដែរ ។ SENZE Bistro Bar ក៏ជាកន្លែង សម្រាប់ណាត់ជួប និង ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន។
ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរសជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី។

SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែបអាស៊ី ឆ្ងាញ់ៗជាច្រើន និងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។
ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជន ក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង៕

ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP
ការសម្ពោធ កាមេរ៉ា EOS R/ EOS RP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]