ខេត្តសៀមរាប៖ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យមានស្តង់ដារកម្រិតខ្ពស់លំដាប់ពិភពលោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) ដោយរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈមួយក្រោមប្រធានបទ «វិធីសាស្ត្រចម្បងៗ ដើម្បីត្រៀមខ្លួនក្លាយជាមាតា»។ សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយជំនួយការសាស្រ្តាចារ្យបណ្ឌិត លោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃផ្លាកសញ្ញារបស់មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់។

លោកវេជ្ជបណ្ឌិត Pansak Sugkraroek

នេះគឺជាលើកទីមួយហើយ ដែលមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យពហុជំនាញធំបំផុតមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំសិក្ខាសាលាដ៏សំខាន់នេះនៅខេត្តសៀមរាប។ ដោយមានទីតាំងក្នុងទីក្រុងបាងកកប្រទេសថៃ មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់ជូននូវសេវាកម្ម និងបរិក្ខារោគ វិនិច្ឆ័យ ព្យាបាល និងថែទាំដ៏ទំនើបទាន់សម័យរួមនៅកន្លែងតែមួយ ដោយអតិថិជនមិនចាំបាច់ចូលទៅសាលនានាឡើយ ហើយផ្តល់សេវាកម្មបម្រើអតិថិជនចំនួន ១,១ លាននាក់ក្នុងមួយឆ្នាំ ដោយក្នុងនោះអ្នកជំងឺដែលជាជនបរទេសមានជាង ៥២០,០០០ នាក់។

លោកវេជ្ជបណ្ឌិត Pansak Sugkraroek ដែលជាជំនួយការសាស្រ្តាចារ្យបណ្ឌិតផ្នែកសុខភាពស្ត្រី លោកមានឯកទេសផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជ។ ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំ លោកនឹងចែករំលែកនូវចំណេះដឹងដែលលោកមានទៅកាន់អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះដោយផ្តោតសំខាន់លើគោលការណ៍ណែនាំដ៏ទូលំទូលាយចំពោះការមានផ្ទៃពោះប្រកបដោយសុខភាពល្អ វិធីសាស្ត្រសំខាន់ៗថា តើត្រូវធ្វើយ៉ាងណាខ្លះមុនពេល ឬអំឡុងពេល និងក្រោយពេលសម្រាលកូន។ លោកក៏នឹងបកស្រាយពីដំណាក់កាលនីមួយៗ ដែលគ្រប់ឪពុកម្តាយទាំងអស់ត្រូវតែយល់ដឹងផងដែរ ដែលរួមមានទាំងការត្រួតពិនិត្យផ្ទៃពោះ និងសុខភាពឲ្យបានជាប់ជាប្រចាំ ជម្រើសអាហារប្រកបដោយជីវជាតិ ការថែទាំគភ៌ ការផ្តល់កំណើត និងការអភិវឌ្ឍន៍កូន។

សិក្ខាសាលាស្តីអំពី «ភាពជាមាតា»

ដោយបើកទូលាយជូនចំពោះអ្នកជំនាញផ្នែកសុខភាព និងសាធារណជនទូទៅ អ្នកចូលរួមទាំងអស់នឹងបានស្វែងយល់អំពីគន្លឹះសំខាន់ៗនៃដំណាក់កាលនីមួយៗ នៃភាពជាមាតាបិតា និងសេវាកម្មជាច្រើនទៀត ដែលអាចរកបានតាមរយៈការពិនិត្យសុខភាព និងព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ហើយបន្ទាប់ពីសម្រាលកូនរួច លោកអ្នកក៏នៅតែអាចទៅស្វែងរកសេវាកម្មសុខភាពកុមារបានយ៉ាងទូលំទូលាយពីសំណាក់អ្នកឯកទេសខាងជំងឺកុមាររបស់មន្ទីរពេទ្យបានទៀតផងដែរ៕

សិក្ខាសាលាស្តីអំពី «ភាពជាមាតា»
សិក្ខាសាលាស្តីអំពី «ភាពជាមាតា»
សិក្ខាសាលាស្តីអំពី «ភាពជាមាតា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]