តាខ្មៅ ៖ បុរសម្នាក់ធ្វើការជាមួយនារីម្នាក់បាន៥ខែតែមិនដឹងសោះថា នាងជាអនីតិជនអាយុក្រោម១៥ឆ្នាំ ដោយសារតែជួបមុខគ្នារាល់ថ្ងៃពួកគេទាំងពីរក៏ចាប់ផ្តើមស្រឡាញ់គ្នា និងធ្លាប់ដើរលេងជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់រួមភេទទេ តែថ្ងៃមួយបុរសរូបនោះបបួលនាងដើរលេងនៅកោះពេជ្ររហូតឡើងដេកផ្ទះសំណាក់បានសម្រេច២ដង លុះស្អែកឡើងពួកគេទាំងពីរនាំគ្នាឡើងផ្ទះសំណាក់ដដែលរហូតសម្រេច៣ដងថែមទៀត ទើបត្រូវម្តាយឪពុកនាងសួរនាំដឹងរឿងរ៉ាវ ហើយបានទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ «២២២» ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះអាយុ១៤ឆ្នាំ ទីលំនៅក្រុងតាខ្មៅ ចំណែកជនសង្ស័យឈ្មោះ សំ ចន្ថា ហៅវ៉ែន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ ធ្វើការនៅសិប្បកម្មកាត់ព្រុយខោអាវជាមួយគ្នានៅភូមិបត្តាជីបានរយៈពេល៥ខែ ក្នុងពេលនោះជនសង្ស័យ និងជនរងគ្រោះក៏ចាប់ផ្តើមស្រឡាញ់គ្នា និងធ្លាប់ដើរលេងជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់បានរួមភេទជាមួយគ្នាទេ។ លុះដល់ថ្ងៃទី១៧ មីនា ២០១៩ ជនសង្ស័យបានបបួលជនរងគ្រោះ ដើរលេងនៅកោះពេជ្រ រហូតដល់ម៉ោងកើតហេតុខាងលើក៏បាននាំគ្នាទៅដេករួមភេទក្នុងផ្ទះសំណាក់យីហោ «២២២» បានសម្រេចចំនួន២ដង ក្រោយក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ។
សមត្ថកិច្ចបន្តថា លុះនៅថ្ងៃទី១៨ មីនា បានបន្តដេកនៅផ្ទះសំណាក់ដដែលទៀត ហើយបានរួមភេទជាមួយគ្នាបានសម្រេចចំនួន៣ដងទៀត។ រហូតដល់ថ្ងៃទី១៩ មីនា ទើបជនសង្ស័យនាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយត្រូវបានម្តាយឪពុកសួរនាំជនរងគ្រោះដឹងរឿងរ៉ាវ ហើយ បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនល្មើសតែម្តង។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាម នីតិវិធី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]