សៀមរាប៖ ពិតជារឿងដ៏គួរឲ្យគោរពពិតមែន កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ខាងក្រុមការងារស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ក៏ដូចជា សប្បុរសជនជនជាតិជប៉ុនជាច្រើនរូប បានធ្វើដំណើរទៅកាន់គេហដ្ឋាន របស់ជនរងគ្រោះដោយផ្ទាល់ ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធសព ក៏ដូចជាសុំអភ័យទោសចំពោះទង្វើដែលប្រជាជនខ្លួនបានបង្កឡើងផងដែរ។

ជាការពិតណាស់ នៅក្នុងថ្ងៃនៃពិធីបុណ្យសព រយៈពេល៧ថ្ងៃរបស់ជនរងគ្រោះ ខាងក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងសប្បុរសជនជប៉ុន រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី ដែលបានទទួលមរណភាព ក្នុងករណី បទឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោស (សម្លាប់ប្លន់យករថយន្ត) ដែលបង្កឡើងដោយជនជាតិជប៉ុន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧:០០នាទី ត្រង់ចំណុចខាងលិចជាប់ស្ថានីយថ្លឹងរថយន្តស្រុកពួក ស្ថិតនៅភូមិថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

យ៉ាងណាមិញ នេះពិតជាទង្វើដ៏គួរឲ្យសរសើរពិតមែន ដែលខាងរដ្ឋាភិបាលជប៉ុន បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងឲ្យតម្លៃយ៉ាងពេញទំហឹងមកលើក្រុមគ្រួសារសព។

មិនតែប៉ុណ្ណោះ សូម្បីតែប្រជាជនជប៉ុន ក៏បានបង្ហាញពីការសោកស្តាយ និងសុំអភ័យទោស ជំនួសអំពើរបស់ប្រជាជនខ្លួនថែមទៀតផង៕ 

ក្រុមការងារស្ថានទូតជប៉ុនចូលរួមគោរពវិញ្ញាណក្ខន្ធសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]