ទេសចរជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ចំនែកមួយនៃលលាដ៍ក្បាល ដោយសារការរអិលដួល បានកាន់វ៉ាលីស៍ដាក់អីវ៉ាន់ ហោះហើរត្រលប់មកស្រុកកំណើតរបស់គេវិញហើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ Lee Charie អាយុ៣២ឆ្នាំ ដែលលលាដ៍ក្បាលរបស់គេ ត្រូវបានបែកអស់មួយដុំ ចេញពីមន្ទីរពេទ្យ ហើយចូលក្នុងកិច្ចសម្ភាសន៍របស់ប៉ុស្ដិ៍ទូរទស្សន៍ The Only Way Is Essex។ លោកវេជ្ជបណ្ឌិតបានប្រាប់គាត់ថា ខណៈពេលដែលមិនទាន់ធ្វើការវះកាត់ លោកវេជ្ជបណ្ឌិតគិតថា គាត់ប្រហែលជានឹងត្រូវស្លាប់ ព្រោះត្រូវការធ្វើការវះកាត់យក មួយផ្នែកនៃលាលដ៍ក្បាលចេញ ដែលមានទំហំ១/៤ ដើម្បីកុំឲ្យប៉ះពាល់ដល់ខួរក្បាលរបស់គាត់។

ឥលូវនេះគាត់បានធ្វើការរៀនដើរម្ដងទៀត ដែលគាត់ទើបតែមកពីប្រទេសថៃ ជាមួយនឹងវ៉ាលីស៍របស់គាត់ ហើយសង្ឃឹមថា វេជ្ជបណ្ឌិតនៅប្រទេសអង់គ្លេស អាចធ្វើពុម្ភដើម្បីជំនួសនូវផ្នែកលលាដ៍ ដែលបត់នោះបាន។ លោក Lee បានធ្វើការព្យាបាលនៅមន្ទីរពេទ្យ Addenbrooke នៅទីក្រុង Cambridge ប្រទេសអង់គ្លេស ដែលមានរយៈពេលពីរថ្ងៃ។ ជិវិតរបស់គាត់បានវិលត្រលប់មក ដូចកាលពីមុនវិញ នៅពេលដែលលោកវេជ្ជបណ្ឌិត យកលលាដ៍ក្បាលសិប្បនិមិត្ត បញ្ចូលក្នុងក្បាលរបស់គាត់។

មូលហេតុដែលគាត់បាត់បង់លលាដ៍ក្បាលនេះ គឺដោយសារតែរអិលដួលនៅកោះ Koh Tao ក៏ប៉ុន្ដែគាត់បានដឹងច្បាស់ថា ហេតុអ្វីបានជាគាត់ដួលនោះថា គាត់មិនច្បាស់ថាតើគាត់ដួលដោយខ្លួនឯង ឬ ត្រូវគេរុញគាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការនេះ? ហើយយល់យ៉ាងណាចំពោះបច្ចេកវិទ្យានៃការវះកាត់របស់ប្រទេសគេ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]