កូរ៉េខាងត្បូង៖ Kang Danielជាសមាជិកមួយរូប នៅក្នុងអតីតក្រុមចម្រៀងបុរស WannaOne ប៉ុន្តែបន្ទាប់ពីក្រុមចម្រៀងមួយនេះបានរំសាយKang Daniel ក៏បានក្លាយខ្លួនទៅជាអ្នកចម្រៀងទោល។

ដោយមួយរយៈមុន បានលេចលឺព័ត៌មានថាKang Daniel មានបំណងបញ្ចប់កិច្ចសន្យាជាមួយផលិកម្មLM Entertianment ប៉ុន្តែខាងផលិតកម្ម បានចេញមកអះអាងថា នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមិនានេះក្រុមការងារច្បាប់ Yulchun LLC អ្នកតំណាងឲ្យKang Daniel បានយកឯកសារទាក់ទងនឹងរឿងនេះ ទៅដល់តុលាការទីក្រុងសេអ៊ូល ដើម្បីសុំបញ្ចប់កិច្ចសន្យាជាមួយLM Entertianment ហើយថែមទាំងបង្ហើបឲ្យដឹងទៀតថា ខាងផលិតកម្ម LM Entertianment បានចុះកិច្ចសន្យារួមជំនួញជាមួយគ្នា និងផ្ទេរសិទ្ធិឲ្យជនទី៣ ដោយមិនបានទទួលការព្រមព្រៀងពី Kang Daniel នេះជាអ្វីដែលល្មើសនឹងកិច្ចសន្យា»។

Yulchun LLC បានបន្ថែមទៀតថា Kang Daniel មានអារម្មណ៍សោកស្តាយខ្លាំងណាស់ចំពោះរឿងដែលបានកើតឡើង រហូតដល់ថ្នាក់ត្រូវដោះស្រាយតាមផ្លូវច្បាប់បែបនេះ គេពិតជាសុំទោស ដល់អ្នកគាំទ្រទាំងអស់ដែលបារម្ភ គេនឹងព្យាយាមបញ្ចប់រឿងនេះឲ្យបានលឿនបំផុត៕

Kang Daniel
Kang Daniel
Kang Daniel
Kang Daniel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]