បរទេស៖ ក្លិបបាល់ទាត់ Liverpool បានចរចាដោយជោគជ័យ ក្នុងការស្នើសុំទៅកាន់ក្លិប FC Porto ក្នុងការបញ្ចុះថ្លៃសំបុត្រទស្សនារបស់អ្នកគាំទ្រក្រុម Liverpool។ សូមជម្រាបថា ដំបូងឡើយក្លិប FC Porto បានសម្រេចកំណត់តម្លៃសំបុត្រសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវចំនួន ៨៥អឺរ៉ូ(៩៦ដុល្លារ) ក្នុងម្នាក់ សម្រាប់ទស្សនាវគ្គ ៨ក្រុមចុងក្រោយនាទឹកដីកីឡដ្ឋាន Estadio do Dragao របស់ខ្លួន។ ក្រោយមក ក្លិបបាល់ទាត់ Liverpool បានធ្វើការចរចា ហើយក្លិប Porto ក៏បានបញ្ចុះតម្លៃនៅសល់ត្រឹមតែ ៦០អឺរ៉ូ(៦៨ដុល្លារ) ក្នុងម្នាក់វិញ។

កីឡាកររបស់ Liverpool
កីឡាកររបស់ Porto

ក្លិប Liverpool បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយការចរចាបានសម្រេចថា៖ “Liverpool សូមអរគុណដល់ក្លិប Porto ដែលបានសហការជាមួយយើង ក្នុងការកំណត់តម្លៃសំបុត្រទស្សនា។ ក្លិប Liverpool និងនៅតែព្យាយាមសហការជាមួយ UEFA និងបណ្តាក្លិបផ្សេងៗទៀត សម្រាប់កត្តាតម្លៃសំបុត្រទស្សនា ដើម្បីជួយសម្រួលទៅដល់ការចំណាយរបស់អ្នកគាំទ្រ”។

គួរបញ្ជាក់ថា Liverpool និងត្រូវជួបជាមួយ Porto ក្នុងព្រឹត្តិការណ៍ UEFA Champions League នាថ្ងៃទី ៩ ខែមេសា នៅទឹកដី Anfield របស់ Liverpool មុននឹងប៉ះគ្នានាថ្ងៃទី ១៧ ខែមេសា នៅទឹកដី Estadio do Dragao របស់ Porto វិញម្តង៕ 

កីឡាដ្ឋាន Do Dragao
កីឡដ្ឋាន Anfield

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]