ស្រ្តីម្នាក់ដែលជាប់មានរោគថ្លើម ប្រភេទ B ត្រូវបានតុលាការផ្តន្ទាទោស អោយជាប់គុកអស់មួយជីវិត ពីបទសម្លាប់ប្តីរបស់ខ្លួន និង ជាអ្នកធ្វើអោយកូន ទើបនឹងកើត របស់នាងស្លាប់ផងដែរ បើយោងតាមសារព័ត៌មាន Nanguo Morning ។

ស្រ្តីរូបនេះ មានឈ្មោះ Li រស់នៅក្នុងតំបន់ ស្វយ័ត Guangxi Zhuang ប្រទេសចិន បានឈ្លោះប្រកែក ជាមួយប្តីរបស់នាង ឈ្មោះ Zhou ជាញឹបញាប់ បន្ទាប់ពីនាង ត្រូវបាន ពិនិត្យឃើញថា មានផ្ទុកមេរោគថ្លើមរួចមកនោះ ក្នុងពេលដែលនាងកំពុងមានផ្ទៃពោះ។ បុរសជាប្តីរងគ្រោះ បានផ្តល់យោបល់ដល់នាង អោយរំលូតកូនចោល ព្រោះតែមិនចង់អោយកូនកើតមក មានរោគថ្លើមមកជាមួយ ប៉ុន្តែត្រូវបាននាងបដិសេធ។

យ៉ាងណាមិញ នៅថ្ងៃកើតហេតុ ក្រោយពីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង លើបញ្ហារំលូតកូនរួចមក ជនល្មើសជាប្រពន្ធ បានយកកាំបិតចាក់ពោះរបស់ប្តីនាង និង បានយកខ្សែភ្លើងឆក់សម្លាប់ តែម្តង។ បន្ទាប់ពីសម្លាប់ប្តីរបស់នាងរួចមក នាងបានយកឈាម សរសេរនៅលើកំរាលឥដ្ឋថា “ ពួកយើងនឹងនៅជាមួយគ្នាជារៀងរហូត ហើយចំណងអាពាហ៍ពិពាហ៍របស់យើងក៏មិនបញ្ចប់ដែរ” ។ ចំណែកកូនរបស់នាង ត្រូវបានស្លាប់នៅព្រឹកបន្ទាប់ ព្រោះនាងបានចាក់ខ្លួនឯងអោយរបួស ហើយក្រោយពីព្យាបាលរួច នាងបានបាត់បង់សមត្ថភាពក្នុងការនិយាយ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]