កំពង់ចាមៈ បុរសជាអ្នករត់ម៉ូតូឌុបវ័យចំណាស់ម្នាក់ ត្រូវឃាតក អារកសម្លាប់ប្លន់យកម៉ូតូ១គ្រឿង ទៅបាត់ ហើយ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញសពនៅ វេលាម៉ោង ៧យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ នៅចំណុចផ្លូវលំ ក្បែរ ចំការ ស្វាយចាន់ទី ខាងត្បូងភូមិជ្រៃ ចម្ងាយប្រហែល៥០០ម៉ែត្រ ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សេង សុង អាយុ៦០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំ នៅភូមិ មេមត់ផ្សារ ឃុំនិងស្រុកមេមត់ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យសាកសពឃើញថា ជនរងគ្រោះត្រូវជនដៃដល់ ប្រើអាវុធមុខ រឹងអារក ផ្នែកខាងស្តាំដាច់សរសៃក ហូរឈាមរហូតដល់ស្លាប់ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ក្នុងអំពើប្លន់យកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជាកម្មសិទ្ធិរបស់ជនរងគ្រោះតែម្តង។

ប្រភពដដែលបន្តថា អំពើប្លន់យកម៉ូតូនេះ អាចកើតឡើងក្នុងចន្លោះម៉ោង ៦ និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៣ ហើយគ្មានជនណាម្នាក់ បានដឹងសកម្មភាពប្លន់សម្លាប់នេះទេ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល និងមន្ត្រីកងរាជអាវុធហត្ថស្រុកមេមត់ កំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីយក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]