រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌជ្រោយចង្វារធ្វើការអះអាង នៅរសៀលថ្ងៃទី២១ មីនា នេះ ជនសង្ស័យម្នាក់ ដែលបានផ្លោះរបងវត្តចូលទៅវាយកូនតូច៣នាក់ និងប្រតាយប្រតប់ចាក់ស្ត្រីជាម្តាយរងរបួសជាប់កូនកាំំបិតនៅក្នុងពោះ គឺមិនមែនជាករណីប៉ុនប៉ងរំលោភសេពសន្ថវៈទេ គឺជនសង្ស័យម្នាក់ខឹងស្ត្រីម្តាយក្មេង បានដេញខ្លួនមិនឱ្យជក់ថ្នាំញៀននៅក្បែរផ្ទះរបស់ខ្លួន ទើបបង្កឱ្យមានហិង្សារបួសស្នាមបែបនេះ ។
គួរបញ្ជាក់ថា ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ មីនា ស្ថិតនៅក្នុងបរិវេណវត្តប្រជុំសាគរ ហៅវត្តថ្មី ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស្ត្រីជាម្តាយដែលរងរបួសធ្ងន់ ឈ្មោះសៅ យឿន អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះកន្លែងកើតហេតុ បានរងរបួសមួយកាំបិតចំពោះបាក់ជាប់ ។ ចំណែកកូនតូច៣នាក់ (ស្រី២ ប្រុស១) កូនស្រីបងអាយុ ៨ឆ្នាំ កូនស្រីទី២ អាយុ៦ឆ្នាំ និងកូនប្រុសទី៣ មានអាយុប្រមាណជាង១ឆ្នាំ ។ បើតាមនគរបាលខណ្ឌជ្រោយចង្វារបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យរួមទាំងមិត្តភក្តិ បាននាំគ្នាផ្លោះរបងចូលក្នុងបរិវេណវត្តប្រជុំសារគរ ហៅវត្តថ្មី ជក់គ្រឿងញៀនក្នុងចេយតីយ៍ ។
ប្រភពបន្តថា ខណៈនោះ ស្ត្រីរងគ្រោះបានដេញ ហើយជនសង្ស័យបានគេចខ្លួនបាត់ទៅ ។ លុះក្រោយមកជនសង្ស័យក៏ផ្លោះរបងចូលមកវិញ និងបានទៅវាយកូនស្រី-ប្រុសតូចៗ៣នាក់ បណ្តាលឱ្យស្រែកយំ ។ ហើយស្ត្រីជាម្តាយ ក៏ទៅប្រតាយប្រតប់ជាមួយនិងទាញកូនកាំបិតចាក់លើជនសង្ស័យរបួស ហើយត្រូវជនសង្ស័យដណ្តើមបានកូនកាំបិតមកចាក់មកលើស្ត្រីរងគ្រោះវិញ បណ្តាលឱ្យរបួសមួយកាំបិត និងបាក់ជាប់នៅពោះបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យកាល់ម៉ែត ។
នគរបាលបន្តថា បន្ទាប់ពីកើតរឿងអំពើហិង្សានេះ ក៏មានបណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយ និងបានអះអាងថា ជាករណីប៉ុនប៉ងរំលោភកូនស្ត្រីរងគ្រោះ តែមិនបានសម្រេច ។ តាមនគរបាលខណ្ឌជ្រោយចង្វារបានអោយដឹងថា ករណីនេះមិនមែនជាករណីប៉ុនប៉ងរំលោភសេពសន្ថវៈនោះទេ គឺជនសង្ស័យខឹងស្ត្រីម្តាយម្តាយ ក៏ចូលទៅវាយកូនៗ និងមានការប្រតាយប្រតប់គ្នា បង្កទៅជារបួសស្នាមតែម្តង ។
បើតាមកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ្នកជិតខាង បានឃើញថា មុនពេលកើតហេតុ គឺមានបុរសម្នាក់បានឡើងរបងផ្លោះ ចូលក្នុងបរិវេណវត្ត និងបានរត់គេចខ្លួនទាំងរបួស បន្ទាប់ពីស្ត្រីជាម្តាយចាក់ឱ្យរងរបួសនោះ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]