កោះបាលី៖ នារីស្រស់ស្អាតម្នាក់ ដែលជាភ្ញៀវទេសចរមកលេងកម្សាន្តនៅលើកោះបាលី កំពុងថតរូបយ៉ាងសប្បាយរីករាយ ស្រាប់តែមានរលកធំមួយ បានបោះបោកនាងឡើងប៉ើង។

វីដេអូឧប្បត្តិហេតុនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ក្រោយមកក៏ល្បីកក្រើកពេញបណ្តាញសង្គមចិន។

រូបភាពនៅកន្លែងកើតហេតុ

យោងតាមវីដេអូខាងក្រោមបានបង្ហាញថា ខណៈពេលនារីស្រស់ស្អាតនេះ (មិនស្គាល់អត្តសញ្ញាណ) កំពុងតែថតរូបលើកដៃឡើងលើយ៉ាងសប្បាយរីករាយ ស្រាប់តែមានរលកធំមួយបានបោះបោកនាង និងអ្នកថតរូបឡើងប៉ើងយកតែម្តង។

សំណាងល្អ ពួកគេមិនមានគ្រោះថ្នាក់អ្វីធំដុំនោះទេ ពោលគឺនារីម្នាក់នេះ គ្រាន់តែមានរបួសសើស្បែកលើរាយកាយតែប៉ុណ្ណោះ។ ចំណែកអ្នកថតរូបវិញ មិនមានរបួស ឬខូចខាតកាមេរ៉ាអីនោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]