អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានកំណត់តម្លៃសំបុត្រចំនួន ១០២ផោន ឬប្រមាណជា ១៣៥ដុល្លារក្នុងម្នាក់ សម្រាប់ការចូលទស្សនាការប្រកួតវគ្គ ៨ក្រុមចុងក្រោយរវាង FC Barcelona និង Manchester United នាទឹកដីកីឡដ្ឋាន Camp Nou របស់ខ្លួន។ តម្លៃសំបុត្រនេះអាចចាត់ទុកថាគឺជាតម្លៃសំបុត្រថ្លៃគួរសម សម្រាប់អ្នកគាំទ្ររបស់ Man UTD ក្នុងការទស្សនាការប្រកួតនៅក្រៅដី។

កីឡដ្ឋាន Old Trafford
កីឡដ្ឋាន Camp Nou

ជាការឆ្លើយតបក្លិប Manchester United បានសម្រេចធ្វើការតម្លើងថ្លៃសំបុត្រទស្សនាជើងទី១ ស្មើគ្នាទៅនឹងតម្លៃដែលក្លិប Barcelona កំណត់សម្រាប់អ្នកគាំទ្រ Manchester United ដែរ។ ក្លិប Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “ក្នុងករណីនេះ យើងជឿជាក់ថាក្រុមអ្នកគាំទ្ររបស់យើងត្រូវបានតម្លើងថ្លៃសំបុត្រទស្សនា ពីសំណាក់ក្រុមម្ចាស់ផ្ទះ។ ដូចនេះក្លិបបានធ្វើការសម្រេចចិត្តយ៉ាងលំបាកមួយ ដែលនឹងកំណត់តម្លៃស្មើគ្នាសម្រាប់ (១៣៥$) សម្រាប់អ្នកគាំទ្រក្រុម Barcelona នាការប្រកួតជើងទី១ នៅទឹកដី Old Trafford។ ក្លិបនឹងប្រើប្រាស់លុយបន្ថែមនេះជួយឧបត្ថម្ភតម្លៃសំបុត្រសម្រាប់អ្នកគាំទ្រ ដោយជួយចេញ ២៧$ សម្រាប់តម្លៃសំបុត្រនៅកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួតជើងទី២ វិញ”។

អ្នកគាំទ្ររបស់ក្លិប FC Barcelona
អ្នកគាំទ្ររបស់ក្លិប Manchester United

គួរបញ្ជាក់ថា សម្រាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា នាទឹកដីកីឡដ្ឋាន Old Trafford របស់ Man UTD មុននឹងត្រឡប់ទៅទឹកដី Camp Nou របស់ក្លិប Barcelona នាថ្ងៃទី ១៧ ខែមេសាវិញម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]