រាជធានីភ្នំពេញ ៖ ​យុវជន​ពីរ​នាក់​បាន​​ស្លាប់​ជា​បន្ត​បន្ទាប់​​នៅតាម​ផ្លូវ​ខណៈបញ្ជូន​តាម​ រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​ក្រោយ​ពីជួប​​គ្រោះ​ថ្នាក់​​ ចរាចរណ៍​ដោយ​​រថ​យន្ត​ម៉ាក​ឡិចស៊ីស​អ៊ែរ​អ៊ិច​​៣០០​​បុក​​គ្នា​ជា​មួយ​​ ម៉ូតូ​​​អូស​ជិត​២០​ម៉ែត្រ​​​នៅ​ចំណុច​កែង​មហា​វិថី​​ព្រះ​នរោត្តម និង​​ផ្លូវ​លេខ​​១១៥ ស្ថិត​ក្នុង​សង្កាត់​​​ផ្សារ​កណ្តាល​​ទី២ ខ​ណ្ឌ​ដូន​ពេញ ​កាលពី​វេលា​ម៉ោង​​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០ មីនា ២០១២។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងខាង​លើមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាកគុប​ជ្រុង​សេ៩០ បើក​តាម​ផ្លូវ​លេខ​១៥៤ ឆ្ពោះ​ទៅ​ទិស​ខាងលិច លុះ​ដល់​ផ្លូវ​កែង​មហា​វិថីព្រះនរោត្តម​ ម៉ូតូក៏​បើក​ឆ្លង​ផ្លូវ​ ស្រប​ពេល​នោះមាន​រថយន្ត​មួយ​គ្រឿង​ម៉ាកឡិចស៊ីស​ស៊េរី​អ៊ែរអ៊ិច​៣០០ មិន​ចាំ​ពណ៌ បើកតាមមហា​វិថីព្រះ​នរោត្តមពីត្បូងទៅជើង​ក្នុងល្បឿន​លឿន​បាន​​បុកគ្នា​ជា​ មួយ​នឹង​ម៉ូតូ​ពេញ​ទំហឹង ហើយ​អូសម៉ូតូ និង​មនុស្ស​ជិតម្ភៃម៉ែត្រ។ នៅពេលបុក​មូ៉តូអូស​ជិត​២០​មែ៉ត្រ បណ្តាល​ឲ្យ​​ម៉ូតូខ្ទាតចេញ​ពីកាងខាងមុខ​រថយន្ត ​ចំណែក​​មនុស្ស​បាន​ខ្ទាត​​​​​​​​​​​​​​​​​​​​​ទៅ​​​​​​​​ម្ខាង​ផ្លូវដេក​ រដូក​រណែល​ឈាម​ហូរជោក​ខ្លួន ​​​រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល។

បន្ទាប់ពីកើត​ហេតុ​ប្រមាណ​១៥​​នាទី​ក្រោយ​មក​គេ​ឃើញ​ សមត្ថ​កិច្ច​ម​ូលដ្ឋាន ន​ិង​រថយន្ត​ពេទ្យ​ឯកជន​បាន​មក​ដល់ ហើយជួយលើក​ជនរង​​​គ្រោះ​ដាក់លើ​រថយន្ត ដើម្បីបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ប៉ុន្តែដោយ​សារ​អ្នករបួស​​មានសភាព​ធ្ងន់​ធ្ងរ​​ពេក​ជន​រ​គ្រោះ​​​ទាំង​ពីរ​ បាន​ស្លាប់ជាបន្ត​បន្ទាប់​គ្នា​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គួរ​ឱ្យ​សោក​ស្តាយ​ ។ សមត្ថកិច្ចបាននិយាយថា ជនរង​គ្រោះ​ដែល​ស្លាប់​ម្នាក់​ឈ្មោះគឹម វិចិត្រ ភេទ​ប្រុស អាយុ​​​២២​​​ឆ្នាំ ស្នាក់នៅ​សង្កាត់អូរឫស្សី ខណ្ឌ៧​មករា និង​ម្នាក់​ទៀត​ឈ្មោះពិន វណ្ណៈ ភេទ​ប្រុស អាយុ​២៣​​ឆ្នាំ ស្នាក់នៅ​សង្កាត់វាលវង់ ខណ្ឌ៧​មករា។

បន្ទាប់​ពីនគរ​បាល​ជំនាញ​ធ្វើការ​វាស់វែង​រួច​ ម៉ូតូ​របស់​ជន​រង​គ្រោះត្រូវ​បានយកទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​នគរ​បាល ចំណែកសព​ប្រគល់​ឲ្យ​​ក្រុម​គ្រួសារ​យកទៅធ្វើបុណ្យ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]