ហ្វីលីពីន៖ ប្រិយមិត្តមួយចំនួន ដែលតាមដានព័ត៌មានទាក់ទងនឹងម្ចាស់មកុដ Miss Universe ឆ្នាំ ២០១៨ នាង Catriona Gray ច្បាស់ជាជ្រាបហើយថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ខណៈពេលដែល Catriona កំពុងតែនៅលើក្បួនដង្ហែរចូលប្រទេស ស្រាប់តែនាងបានធ្វើឲ្យមកុដ Miss Universe តម្លៃរ៉ាប់ម៉ឺនដុល្លាររបស់ខ្លួន ត្រូវបានបាក់ទាំងកណ្តាលហ្វូងមនុស្ស។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាង Catriona បានចេញមុខទម្លាយការពិតអំពីមូលហេតុ ដែលធ្វើឲ្យមកុដដ៏មានតម្លៃនោះបាក់ ដោយរូបនាងបាននិយាយក្នុងវីដេអូឃ្លីបមួយថា៖ “រឿងដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍អំឡុងពេលដង្ហែរនោះ គឺខ្ញុំពិតជាពេញចិត្តនឹងសម្លេងស្គរ និងសម្លេងភ្លេង ដែលប្រគំឡើងយ៉ាងពីរោះ ដែលធ្វើឲ្យខ្ញុំមិនអាចទប់អារម្មណ៍ថា មិនក្រោកឡើងរាំមិនបាននោះទេ បើទោះជាខ្ញុំមិនសូវចេះរាំក៏ដោយ។ ហើយពេលនេះ គឺជាពេលដែលខ្ញុំត្រូវសារភាពថា ដោយសារតែខ្ញុំរាំខ្លាំងពេក ដូច្នេះហើយទើបមកុដនោះត្រូវបានបាក់ ខ្ញុំពិតជាសុំទោស”

ទោះជាយ៉ាងណាក្តី ក្រោយពីលឺបែបនេះ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនឹកស្មានថា មកុដតម្លៃរ៉ាប់ម៉ឺនដុល្លារត្រូវបាក់យ៉ាងផុយ ដោយសារតែរាំខ្លាំងបែបនេះសោះ។ ម៉្យាងវិញទៀត នៅពេលនេះ អ្នករៀបចំកម្មវីធី Miss Universe ក៏បាននិយាយប្រាប់អ្នកគាំទ្ររបស់ Catriona និងបានសន្យាថា ខ្លួននឹងព្យាយាមជួសជុលមកុដនោះ ឲ្យស្អាតដូចដើមក្នុងពេលឆាប់ៗខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាប់ច្បាស់ទស្សនាវីដេអូខាងក្រោម៖

Catriona Gray
Catriona Gray
Catriona Gray
Catriona Gray
Catriona Gray បង្ហាញស្លាបមកុដដែលបាក់
Catriona Gray បង្ហាញស្លាបមកុដដែលបាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]