អេស្ប៉ាញ៖ កីឡាករ Antoine Griezmann ទំនងនឹងក្លាយជាប្រធានបទក្តៅមួយ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ក្រោយពីមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបធំៗជាច្រើនរួមមាន Barcelona, Manchester United និង PSG ជាដើម។ មែនទែនទៅ Griezmann ប៊ិះតែត្រូវបានផ្ទេរទៅកាន់ Barcelona បានសម្រេចទៅហើយកាលពីរដូវកាលមុន ប៉ុន្តែដោយយោងទៅលើលក្ខខណ្ឌមួយចំនួន កីឡាករវ័យ ២៧ឆ្នាំរូបនេះក៏បានបន្តចុះកិច្ចសន្យាជាមួយ Atletico បន្ថែមរហូតដល់ឆ្នាំ ២០២៣ ជាមួយតម្លៃទិញផ្តាច់ចំនួន ២០០លានអឺរ៉ូ។

កីឡាករ Antoine Griezmann

ទោះបីជាបែបណាក្តី តម្លៃទិញផ្តាច់កិច្ចសន្យារបស់កីឡាកររូបនេះ នឹងត្រូវធ្លាក់មកនៅសល់ត្រឹមតែ ១២០លានអឺរ៉ូប៉ុណ្ណោះ នាថ្ងៃទី១ ខែកក្កដា ដែលនេះជារឿងល្អមួយសម្រាប់បណ្តាក្លិបផ្សេងៗដែលចង់បានកីឡាករសញ្ជាតិបារាំងរូបនេះ។ យ៉ាងណាមិញ បើសិនជា Griezmann ទំនងជាសម្រេចចិត្តចាកចេញពី At. Madrid មែននោះ ក្លិបក៏នឹងមិនព្រងើយកន្តើយដែរសម្រាប់ការចរចាលក់កីឡាកររូបនេះឱ្យមុនតម្លៃកិច្ចសន្យាធ្លាក់ចុះ ខណៈដែលក្លិប PSG និង Manchester United ក៏ទំនងជាអាចជ្រៀតជ្រែកមុន Barcelona ទៅទៀត៕

កីឡាករ Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]