អេស្ប៉ាញ៖ កីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid នឹងទទួលរៀបចំការប្រកួតសប្បុរសធម៌ Corazon Classic Match លើកទី១០។ អតីតកីឡាករល្បីៗរបស់ក្លិប Real Madrid និង Chelsea និងជួបប្រកួតសប្បុរសធម៌មួយ ដែលរៀបចំឡើងដោយមូលនិធិ Real Madrid នាថ្ងៃទី ២៣ ខែមិថុនាខាងមុខនេះ។ 

ថ្នាក់ដឹកនាំ និងអតីតកីឡាកររបស់ក្លិប Real Madrid និង Chelsea

ព្រឹត្តិការណ៍ប្រកួតសប្បុរសធម៌នេះ ដឹកនាំដោយលោក Florentino Perez និងចូលរួមដោយលោក Tore Andre Flo ឯកអគ្គរដ្ឋទូតរបស់ក្លិប Chelsea រួមជាមួយលោក Simon Taylor នាយកមូលនិធិរបស់ក្លិប Chelsea។ ដោយឡែកសម្រាប់អតីតកីឡាករល្បីៗរបស់ Real Madrid ដូចជា Raul និង Baptista ក៏បានបញ្ជាក់ពីការបង្ហាញខ្លួនក្នុងការប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា Corazon Classic Match ឬ Heart Classic Match គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ រវាងអតីតកីឡាករល្បីៗរបស់ក្លិប Real Madrid ប្រកួតជាមួយអតីតកីឡាករល្បីៗនៃក្លិបបាល់ទាត់ធំៗមួយទៀត។ ការប្រកួតនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមូលនិធិ Real Madrid Foundation៕ 

លោក Florentino Perez
កីឡដ្ឋាន Santiago Bernabeu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]