កូរ៉េខាងត្បូង៖ ចាប់តាំងពីចុះកុងត្រា ជាមួយនឹងផលិតកម្មរបស់ តារាចម្រៀងទោលប្រុសល្បីឈ្មោះ PSYមក គេសង្កេតឃើញថា ស្នេហារបស់E’Dawn និង HyunA កាន់តែមានភាពផ្អែមល្ហែម ពោរពេញទៅដោយសេចក្តីសុខ ហើយអ្នកទាំងក៏បានចាប់ដៃគ្នានិពន្ធចម្រៀងរួមគ្នា យ៉ាងមានសុភមង្គលផងដែរ។

ដោយឡែក កាលពីថ្មីៗនេះផងដែរ គេក៏ចាប់អារម្មណ៍ ឃើញរឿងដ៏គួរឲ្យអស់សំណើចមួយ រវាង E’Dawn ជាមួយនឹងអ្នកគាំទ្រប្រុសៗ ក្រោយពីលោកបានបង្ហោះរូបថតមិត្តស្រីជាទីស្រលាញ់របស់លោក កញ្ញា HyunA នៅលើគណនីអុីនស្តារក្រាមផ្ទាល់ខ្លួន។

ជាការពិតណាស់ គ្រាន់តែE’Dawn បានបង្ហោះរូបរបស់ HyunA នៅឯព្រលានយន្តហោះភ្លាម ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានធ្វើការចូលComment សរសើរនិងគាំទ្រ ដោយឡែកគេចាប់អារម្មណ៍ឃើញនូវComment របស់អ្នកគាំទ្រប្រុសមួយរូប បានសរសេរថា៖ «MY WIFE» ដែលមានន័យថា «ប្រពន្ធរបស់ខ្ញុំ» ។ តួយ៉ាងបន្តិចក្រោយមក ស្រាប់តែE’dawn បានឆ្លើយតបទៅកាន់ Comment របស់អ្នកគាំទ្ររូបនោះវិញថា៖ «ទេ នាងគឺជារបស់ខ្ញុំ»។

មិនតែប៉ុណ្ណោះ អ្នកគាំទ្ររូបនោះមិនបានបោះបង់ការតាំងចិត្ត ដោយបានធ្វើការComment បន្តថា «ចឹង តោះវៃគ្នា» ហើយE'dawn ក៏តបបែបសុភាពបុរសទៅវិញថា «ទេ ខ្ញុំស្រលាញ់សន្តិភាព»។

ទោះបីជាយ៉ាងណា សង្គ្រាមដណ្តើមគ្នារវាង Edawn និងអ្នកគាំទ្រ បានធ្វើឲ្យគ្រប់គ្នាអស់សំណើចជាខ្លាំង ចំពោះភាពគួរឲ្យស្រលាញ់របស់ E'dawn ហើយក៏កាន់តែបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីក្តីស្រលាញ់និងភាពផ្អែមល្ហែមយ៉ាងជ្រាលជ្រៅ ដែល E'dawn មានចំពោះ HyunA ផងដែរ៕   

E'dawn និង HyunA
E'dawn និង HyunA
E'dawn និង HyunA
E'dawn និង HyunA
រូបថត HyunA ដែលE'dawn បានបង្ហោះ
រូបថត HyunA ដែលE'dawn បានបង្ហោះ
comment ឆ្លើយឆ្លងរវាង E'dawn និងអ្នកគាំទ្រ
comment ឆ្លើយឆ្លងរវាង E'dawn និងអ្នកគាំទ្រ
comment ឆ្លើយឆ្លងរវាង E'dawn និងអ្នកគាំទ្រ
E'dawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]