ចិន៖ បើនិយាយពីរឿង “My Fair Princess” ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់ភ្លេចនោះទេ ព្រោះថារឿងភាគមួយនេះ មានភាពល្បីល្បាញខ្លាំង កាលពីជាង ២០ ឆ្នាំមុន។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញតួឯកប្រុសនៅក្នុងរឿងភាគដ៏ល្បី “My Fair Princess” លោក Alec Su បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ក្រោយពីបាត់មុខមិនបានសម្តែងរឿងអស់រយៈពេលយ៉ាងយូរ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនឹងភ្នែកនោះ គឺសម្រស់របស់តារាប្រុសរូបនោះនៅតែសង្ហាដូចដើម និងមិនប្រែប្រួលចាស់តាមអាយុ ដូចតារាដទៃដែលធ្លាប់សម្តែងជាមួយលោក កាលពីជាង២០ឆ្នាំមុននោះទេ។

គួររម្លឹកដែរថា នៅក្នុងឆ្នាំនេះលោក Alec Su មានអាយុ ៤៦ ឆ្នាំហើយ ក៏ប៉ុន្តែបើនិយាយពីសម្រស់របស់លោក ហាក់មិនធៀបជាមួយអាយុទាល់តែសោះ។ លើសពីនេះទៅទៀតនោះ ក្រោយពីបង្ហាញមុខលើកនេះលោក Alec Su នៅតែទទួលការគាំទ្រ និងក្តីស្រលាញ់ពីអ្នកគាំទ្រដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Alec Su ពេលនេះ
Alec Su ពេលនេះ
Alec Su ពេលនេះ
Alec Su ពេលនេះ
Alec Su ២០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]