ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរូចហើយថា សល់ពេលមិនដល់១ខែទៀតទេ តារាសម្ដែងស្រី អ្នកនាង Margie និងស្វាមី លោក Pok នឹងបានឃើញមុខមាត់ពិតកូនភ្លោះខ្លួន ជាលើកដំបូងហើយផងដែរ។

ដោយឡែក សម្រាប់នៅក្នុងរយៈពេលនៃការទន្ទឹងរង់ចាំ ត្រៀមជួបមុខកូនភ្លោះនេះដែរ តារាសម្ដែងស្រី អ្នកនាង Margie និងស្វាមី លោក​ Pok ក៏បានរៀបចំតុបតែងផ្ទះ និងត្រៀមរបស់របបសម្រាប់កូនៗ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះឪពុកPok ក៏បានមកមើលកន្លែងរស់នៅត្រៀម សម្រាប់ស្វាគមន៍ចៅភ្លោះរបស់លោក ជាលើកដំបូងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូVlogរបស់លោក Pok ដោយក្នុងនោះ ឳពុកតារាប្រុសរូបនេះ ក៏បានបង្ហើបពីកាដូចំណងដៃចៅភ្លោះរបស់លោកថា នឹងត្រៀមមរតកជាResort តម្លៃរហូតដល់ទៅ១ម៉ឺនលានបាត សម្រាប់ទាយាទទាំងពីររបស់ខ្លួនផងដែរ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៍រំភើបជំនួសកូនភ្លោះរបស់ តារាស្រីអ្នកនាង Margie និងលោក Pok និងជាពិសេសបានសរសើរថា នេះចំជាគ្រួសារលំដាប់អ្នកមានមែន៕

សូមទស្សនារូបភាពខាងក្រោ៖ 

Margie និង​Pok
Margie និង​Pok
Margie និង​Pok
Margie និង​Pok
Margie និង​ឳពុកPok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]