កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសល្បីឈ្មោះ Jung Joon Young ដែលថ្មីៗនេះត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាច្រើនករណី ធ្វើឲ្យភ្ញាក់ផ្អើលពាសពេញ បណ្ដាញអ៊ីនធើណែត។

នេះបើតាមការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ពីសំណាក់លោកមេធាវី Oh Soo Jinon បានបង្ហាញថា រឿងអាស្រូវរបស់ Jung Joon Young អាចនឹងជាប់គុករហូតដល់ ៧ឆ្នាំកន្លះ ឬតិចជាងនេះ។

ជាការពិតណាស់ អំពើហិង្សាខាងផ្លូវភេទ ដែលរួមមានទាំងការចាប់បង្ខំ និងការលួងលោមបោកប្រាស់ ដើម្បីយកទៅរំលោភ អាចមានលទ្ធភាពជាប់គុករយៈពេល ៥ ទៅ ៧ឆ្នាំ។ ប៉ុន្តែបើការសង្ស័យត្រូវបានបន្ថែមទៀត នោះនឹងត្រូវបន្ថែមការកាត់ទោស ១ឆ្នាំកន្លះទៀត។

ចំពោះកម្រិតនៃការផ្តន្ទាទោស សម្រាប់អ្នកដែលនៅក្នុង Group Chat លោកមេធាវីបាននិយាយថា វាពិបាកក្នុងការដាក់ទោស ទៅលើអ្នកដែលគ្រាន់មើលវីដេអូ។ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ បានបន្តចែកចាយវីដេអូខុសច្បាប់ទាំងនោះ ទៅអ្នកដទៃ គឺពិតជាប្រឈមមុខនឹងកាត់ទោស ឲ្យជាប់ពន្ធនាគារមិនលើសពី ៥ ឆ្នាំ ឬពិន័យជាប្រាក់យ៉ាងតិចក៏ ១០ លានវ៉ុនដែរ។

Jung Joon Young និង តារាចម្រៀង Choi Jong-hun ក៏ធ្លាប់ត្រូវបាន ស៊ើបអង្កេតដោយប៉ូលីសម្ដងរួចមកហើយ ក្នុងករណីចែកចាយវីដេអូអាសអាភាសខុសច្បាប់ នៅក្នុង Group Chat។ ពេលនេះតារាល្បីទាំងពីរ បានក្លាយជាជនសង្ស័យ ក្នុងករណីសូកប៉ាន់ និងឃុបឃិតជាមួយប៉ូលីស ដើម្បីបំបាត់រឿងក្ដីនេះ កាលពីកំឡុងឆ្នាំ ២០១៦។

ថ្មីៗនេះ Jung Joon Young ត្រូវបានប៉ូលិសហៅ ឲ្យទៅបំភ្លឺរឿងក្ដីកាលពី យប់ថ្ងៃទី ១៤ និងថ្ងៃទី ១៧។ ដោយឡែកថ្ងៃទី ១៨ ម្សិលមិញនេះ ក្រុមស៊ើបអង្កេត ភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានសុំដីកាចាប់ខ្លួន Jung Joon Young ភ្លាមៗតែម្ដង បន្ទាប់ពីវីដេអូអាសអាភាសរបស់លោក ត្រូវបានបែកធ្លាយតាម AirDrop របស់អ្នកប្រើប្រាស់ iPhone នៅក្នុងប្រទេសកូរ៉េ។ សូមប្រិយមិត្ត រង់ចាំតាមដានជាបន្តទៅទៀត៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]