ថៃ៖ ប្រសិនបើអ្នកក្រឡេកមកមើលរូបភាព និងវីដេអូខាងក្រោមនេះ អ្នកនឹងឃើញមានមនុស្សម្នាជាច្រើន ដែលបានបង្ហាញពីកាយវិការចម្លែកៗ ស្រែកគ្រហឹមដូចសត្វខ្លា ឆ្ការដៃឆ្កាជើង មកជាមួយនឹងស្នាមសាក់យ័ន្ត អក្សរបាលី ពេញខ្លួនដ៏មានអំណាច។

រូបភាពផ្សេងៗនៅក្នុងពិធី

ជាការពិតណាស់នេះ ទាំងអស់នេះគឺជាផ្នែកមួយ នៃពិធីបុណ្យប្រចាំឆ្នាំរបស់ប្រទេសថៃ នាកំឡុងខែមីនានេះ ឬហៅថា Sak Yant ដែលត្រូវបានប្រារព្ធធ្វើឡើងនៅវត្ត Wat Bang Phra ក្នុងខេត្ត Nakhon Pathom ចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងបាងកក ដែលប្រមូលផ្តុំទៅដោយមនុស្សរាប់ពាន់ម៉ឺននាក់ចូលរួម ហើយអ្នកទាំងនោះត្រូវបានគេដឹងថា សុទ្ធតែមានស្នាមសាក់ពេញខ្លួន។

គួរឲ្យដឹងផងដែរថា ថៃក៏ស្ថិតនៅក្នុងប្រទេសមួយ ដែលមានអបិយជំនឿយ៉ាងខ្លាំងក្លា មិនថាតែទៅលើព្រះពុទ្ធសាសនា មន្តអាគម ឬជំនឿបែបព្រហ្មញ្ញសាសនានោះទេ។

រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី

ជាក់ស្ដែង សម្រាប់ពិធីបុណ្យប្រចាំឆ្នាំហៅថា Sak Yant នេះដែរ គឺគេមានជំនឿថា អ្នកចាក់សាក់ទាំងអស់ (រូបយ័ន្ត តារាសាស្រ្ត ចាក់ចារអក្សរបាលី សំស្ក្រឹត...) នឹងនាំមកនូវសំណាងល្អ ក៏ដូចជាជួយការពារពីគ្រោះចង្រៃផ្សេងៗផងដែរ។

សម្រាប់អ្នកដែលធ្លាប់បានចាក់សាក់រួច និងមានសភាពរលុប ពួកគេមកចូលរួមក្នុងពិធីបុណ្យនេះ ដើម្បីទទួលបានការសាក់ពីលើបន្ថែម ដូចក្នុងន័យដាស់អាគម ដំឡើងឫទ្ធិអំណាចអស្ចារ្យ ឬថាមពល (មិនខុសអីពីការសាកថ្មទូរស័ព្ទ) ព្រោះថានេះមិនមែនគ្រាន់តែជាការចាក់សាក់លេងៗធម្មតានោះទេ ខណៈដែលអ្នកខ្លះពុំធ្លាប់សាក់ ពួកគេក៏នឹងទទួលបានការសាក់យ័ន្តថ្មីមួយ ពីសំណាក់សង្ឃផងដែរ (អ្នកខ្លះក៏បាន ខ្លះក៏អត់ ព្រោះមនុស្សច្រើន)។

លោក Chalachai Pichuea អាយុ ៤៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបម្នាក់ មកពីទីក្រុងបាងកក បាននិយាយថា «មិនថាយើងបានប្រពឹត្តនូវអំពើខុសឆ្គង ឬអំពើបាបកាលពីឆ្នាំចាស់នោះទេ យើងអាចមកទីនេះ ដើម្បីលាងសម្អាតភាពមិនបរិសុទ្ធទាំងអស់នោះចេញបាន បន្ទាប់ពីយើងបានគោរពប្រតិបត្តិដល់ព្រះសង្ឃតាមបែបសាសនា ដែលជាអ្នកឲ្យពរនិងស្នាមសាក់មកពួកយើង»

ដោយឡែក លោក Wichai Kripjumwan ជាអ្នករកស៊ីម្នាក់ ក៏បាននិយាយដែរថា លោកតែងតែមកទីនេះជារៀងរាល់ឆ្នាំ ដើម្បីមកទទួលការចាក់សាក់ជាថ្មីឡើងវិញ និងអរគុណដល់ព្រះសង្ឃគ្រប់អង្គទាំងអស់ ដែលបានជួយផ្តល់ជាឫទ្ធិអំណាច អានុភាព (នៅលើស្នាមសាក់) មកដល់គ្រប់គ្នាផងដែរ។

គួរឲ្យដឹងបន្ថែមទៀតថា អ្នកចូលរួមភាគច្រើនត្រូវបានគេមើលឃើញថា មានអាការឬកាយវិការចម្លែក ដែលហាក់បីដូចជាវិញ្ញាណចូលសណ្ឋិតក្នុងខ្លួន ដែលមានលក្ខណៈផ្សេងៗពីគ្នា ស្រដៀងទៅនឹងតារាសាស្រ្ត (Astrological Signs សត្វ នៃឆ្នាំទាំង១២) បន្ទាប់មកធ្វើជារត់ទៅមុខឆាកដែលបានរៀបចំ កាត់ហ្វូងមនុស្សជាច្រើន ដែលមានរូបព្រះពុទ្ធបដិមានៅទីនោះផងដែរ។

ក្រោយមក អ្នកទាំងនោះនឹងត្រូវបានចាប់ឱបខ្លួនជាប់ ដោយអ្នកស្ម័គ្រចិត្តបានចូលរួម ឬដោយកងកម្លាំងទាហានផងដែរ។ បន្ទាប់មកអ្នកទាំងនោះនឹងត្រូវបានចាប់ក្តិចស្លឹកត្រចៀកបន្តិច ឬទាញស្លឹកត្រចៀក ដែលក្នុងន័យថាដោះលែងវិញ្ញាណចេញពីក្នុងខ្លួនពួកគេ ហើយពួកគេនឹងមកជាធម្មតាវិញផងដែរ។ ក៏មានជាពិធីផ្សេងៗទៀត ដែលព្រះសង្ឃប្រោះព្រំទឹកមន្ត (ដោយបាញ់ទុយោទឹក) ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី
រូបភាពផ្សេងៗនៅក្នុងពិធី

ទស្សនាវីដេអូចាស់ៗ កាលពីឆ្នាំកន្លងៗទៅ ខាងក្រោមនេះ៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]