ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចហើយថា បន្ទាប់ពីរៀបការមិនបានប៉ុន្មានថ្ងៃ តារាចម្រៀងសម្លេងផ្អែម លោក Kong Huayrai ក៏បានទិញកាដូជាផ្ទះដ៏ស្រស់ស្អាតមួយ សម្រាប់ភរិយារបស់លោកភ្លាមផង។

ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសគម្រប់ខួបស្នេហា២ឆ្នាំនេះដែរ តារាប្រុស លោក Kong Huayrai ក៏មិនភ្លេចកាដូជូនដល់ភរិយាបណ្ដូលចិត្តរបស់ខ្លួនដែរ បើទោះបីជាបច្ចុប្បន្នបានក្លាយទៅជាគូស្វាមីភរិយានឹងគ្នាក៏ដោយ។

ជាមួយគ្នានោះដែរ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺតារាប្រុសរូបនេះ បានយកលុយទាំងដុំៗជូនទៅដល់ភរិយាខ្លួន ដោយប្រាប់ថាឲ្យចាយ និងទិញរបស់ដែលភរិយារបស់លោកស្រលាញ់តាមចិត្ត ដោយមិនបាច់ខ្វាយខ្វល់គិតច្រើនឡើយ។

ទន្ទឹមជាមួយទង្វើរទាំងអស់នេះដែរ បានបង្ហាញឲ្យឃើញថា ជីវិតគ្រួសារតារាប្រុសរូបនេះ ពិតជាមានសុភមង្គល ហើយជាពិសេស លោកបានមើលថែភរិយាខ្លួន មិនឲ្យខកបំណង ដែលបានរូបលោកមកធ្វើជាស្វាមីនោះទេ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Kong Huayrai ​និងភរិយា
Kong Huayrai ​និងភរិយា
Kong Huayrai ​និងភរិយា
Kong Huayrai ​និងភរិយា
Kong Huayrai ​និងភរិយា
Kong Huayrai ​និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]