សិង្ហបុរី៖ ហេតុតែចង់ស្អាត នារីម្នាក់ក៏សម្រេចចិត្តថាទៅចាក់ថ្នាំកម្ចាត់ភាពជ្រីវជ្រួញ (Botox) នៅទីបំផុតក៏ស្លាប់បាត់បង់ជីវិតព្រោះតែហេតុផលមួយនេះ។

យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅគ្លីនិកមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ 

នារីដែលបានស្លាប់នេះមានឈ្មោះ Lau Li Ting អាយុ ៣២ឆ្នាំ ជនជាតិសិង្ហបុរី ធ្វើការជាភ្នាក់ងារអចលនទ្រព្យនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយនាងគឺជាកូនស្រីច្បងប្រចាំគ្រួសារ។ នាងត្រូវបានគេស្គាល់ថា នាងគឺជាមនុស្សម្នាក់ដែលមានភាពឯករាជ្យ និងជាកូនស្រីដ៏ល្អម្នាក់នៅក្នុងគ្រួសារ។

អ្នកនាង Lau Li Ting

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ អ្នកនាង Lau បានទៅគ្លីនិកឯកជនមួយកន្លែងដើម្បីចាក់ថ្នាំកម្ចាត់ភាពជ្រីវជ្រួញ។ ប៉ុន្តែជាអកុសល បន្ទាប់ពីចាក់ថ្នាំកម្ចាត់ភាពជ្រីវជ្រួញ Botox រួច ស្រាប់តែនាងមានប្រតិកម្ម ហើយបានបាត់បង់ស្មារតីនៅក្នុងគ្លីនិកយកតែម្តង។ ភ្លាមៗនោះ នាងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយបានសន្លប់បាត់បង់ស្មារតីអស់រយៈពេល ៥ថ្ងៃនៅក្នុងមន្ទីរពេទ្យនោះ។

ជាអកុសល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ អ្នកនាង Lau ក៏បានបាត់បង់ជីវិត ព្រោះតែខ្សោយបេះដូង បើទោះបីជាមានការផ្តល់អ៊ុកស៊ីសែនតាមម៉ាស់ក៏ដោយ។ បច្ចុប្បន្ន យើងពុំទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យនាងស្លាប់ពិតប្រាកដនោះទេ ព្រោះតែសារធាតុគីមីដែលត្រូវបានប្រើប្រាស់នៅក្នុងថ្នាំកម្ចាត់ភាពជ្រីវជ្រួញនោះ មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។ ម្យ៉ាងវិញទៀត តាមប្រភពបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលអ្នកនាង Lau ទទួលការចាក់ថ្នាំកម្ចាត់ភាពជ្រីវជ្រួញនេះ។ 

អ្នកនាង Lau Li Ting

បន្ទាប់ពីឮដំណឹងនេះ ក្រុមគ្រួសាររបស់អ្នកនាង Lau ពិតជាមានការស្តោកស្តាយ និងពិបាកចិត្តជាខ្លាំង។ ម្តាយអ្នកនាង Lau បាននិយាយថា ពួកគេមិនទាន់អាចធ្វើសេចក្តីសន្និដ្ឋានណាមួយបានទេ ដោយត្រូវរង់ចាំព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីមួយនេះជាមុនសិន។

បន្ថែមពីនេះគាត់បាននិយាយថា៖

«ភាពស្រស់ស្អាតរបស់មនុស្សស្រីគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងគេបង្អស់នោះគឺសុខភាព និងសុវត្ថិភាព។ ខ្ញុំសង្ឃឹមថា កុំឱ្យមានករណីបែបនេះកើតឡើងម្តងទៀតចំពោះមនុស្សស្រីដទៃទៀតទៅចុះ៕»  

អ្នកនាង Lau Li Ting
អ្នកនាង Lau Li Ting
អ្នកនាង Lau Li Ting

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]