បរទេស៖ តារាចម្រៀងសញ្ជាតិអង់គ្លេសSam Smithជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប ដោយបទចម្រៀងដំបូងនៅក្នុងវិស័យសិល្បៈរបស់លោកមានចំណងជើងថា«In the Lonely Hour»ចេញនៅក្នុងឆ្នាំ២០១៤ និងទទួលបានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមិនាទើបតែកន្លងទៅថ្មីៗនេះ Sam Smithបានផ្តល់បទសម្ភាសន៍បើកចិត្តនិយាយពីភេទរបស់ខ្លួន។ 

តារាចម្រៀងរូបនេះ បាននិយាយរៀបរាប់យ៉ាងដូច្នោះថា«នៅក្នុងការគិតរបស់ខ្ញុំ ខ្ញុំមិនបានកំណត់ភេទរបស់ខ្លួនឯងនោះទេ ព្រោះខ្ញុំគឺជាខ្ញុំជាមនុស្សម្នាក់ដែរមានលក្ខណៈពិសេសតាមបែបរបស់ខ្លួនឯង។ ដូច្នេះមិនមែនជាប្រុសឬស្រីទេ គឺខ្ញុំស្ថិតនៅក្នុងភេទទាំង២នេះ»។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ Sam Smithធ្លាប់បានផ្តល់បទសម្ភាសន៍នៅក្នុងThe Sunday Timesថាលោកមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សស្រីច្រើនជាងមនុស្សប្រុស។

លោកបានបន្ថែមទៀតថា កាលពីក្មេងលោកតែងតែ ត្រូវគេរើសអើង ព្រោះលោកមានមាឌធំតែមានដើមទ្រូង ដូចជាមនុស្សស្រី ហើយនេះជាហេតុផលដែលធ្វើលោកឲ្យសម្រេចចិត្តបូមខ្លាញ់ដើមទ្រូងតាំងពីអាយុ១២ឆ្នាំ៕

ទស្សនារូបភាពខាងក្រោម៖ 

Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smith
Sam Smithនៅក្នុងកម្មវិធីសម្ភាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]