អេស្ប៉ាញ៖ លីគកំពូលអេស្ប៉ាញ La Liga បានប្រកាសអំពីការបញ្ចប់ដៃគូជាមួយក្រុមហ៊ុន Nike បន្ទាប់ពីចំណាយពេលជាមួយគ្នា ២៣ឆ្នាំ ដោយងាកមកចាប់ដៃគូជាមួយក្រុមហ៊ុន Puma វិញសម្រាប់ដៃគូផ្គត់ផ្គង់បាល់ ចាប់ពីរដូវកាល ២០១៩/២០២០តទៅ។

គ្រាប់បាល់របស់ Nike ដែលផ្គត់ផ្គង់ឱ្យ La Liga

Puma បានចុះកិច្ចសន្យាក្នុងកញ្ចប់ទឹកប្រាក់ធំមួយ ក្នុងនាមជាដៃគូផ្គត់ផ្គង់គ្រាប់បាល់ឱ្យលីគកំពូលអេស្ប៉ាញមួយនេះ។ ហេតុផលធំមួយដែល La Liga សម្រេចងាកមករក Puma វិញ ដោយសារថ្នាក់ដឹកនាំ La Liga យល់ឃើញថា បាល់ដែលកំពុងប្រើសព្វថ្ងៃមានលក្ខណៈស្រដៀងគ្នាជាមួយបាល់ដែលប្រើប្រាស់នៅក្របខណ្ឌផ្សេងៗដូចជា Premier League ជាដើម។

សូមជម្រាបថា នារដូវកាលថ្មីនេះ Puma បានចុះកិច្ចសន្យាជាមួយក្លិបធំៗដូចជា Manchester City និង Valancia ជាដើម មិនត្រឹមតែប៉ុណ្ណោះ Puma ក៏នឹងក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់កីឡាករ Antoine Griezmann ផងដែរ៕ 

ឯកសណ្ឋានគំរូរវាង Manchester City និង Puma (​Fan Made)
ឯកសណ្ឋានគំរូរវាង Valancia និង Puma (​Fan Made)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]