បរទេស៖ យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មានម៉ាឡេស៊ីមួយបានបង្ហាញថា បុគ្គលិកដែលធ្វើការនៅចុងសប្តាហ៍អាចនឹងប្រឈមហានិភ័យខ្ពស់នៃការធ្លាក់ទឹកចិត្ត។

រូបតំណាង

ក្នុងរបាយការណ៍ដដែលនោះ ក្រុមអ្នកស្រាវជ្រាវក៏បានកំណត់ម៉ោងធ្វើការស្តង់ដារសម្រាប់បុគ្គលិកទូទៅក្នុងមួយសប្តាហ៍ផងដែរ ពោលគឺចន្លោះចាប់ពី ៣៥ ដល់ ៤០ម៉ោងក្នុងមួយសប្តាហ៍។

ហើយពួកគេក៏បានបែងចែកវាចេញជា ៣ប្រភេទផ្សេងទៀត៖

* តិចជាងម៉ោងការងារស្តង់ដារ: ៣៥ម៉ោង/សប្តាហ៍

* ម៉ោងការងារស្តង់ដារ: ៣៥-៤០ម៉ោង/សប្តាហ៍

* ម៉ោងធ្វើការយូរ: ៤១-៥៥ម៉ោង/ សប្តាហ៍

* ម៉ោងធ្វើការហួសកំណត់ ឫ រយៈពេលវែង: ៥៥ម៉ោងឡើងទៅ/ សបា្តហ៍

ក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសបុគ្គលិកភេទប្រុសចំនួន ១១,២១៥នាក់ និង ស្រី ១២,១៨៨នាក់ ដើម្បីមកធ្វើការពិសោធន៍។

ក្នុងនោះគេរកឃើញថា បុគ្គលិកភេទស្រីទាំងអស់ ដែលធ្វើការហួសកំណត់ ឫ ធ្វើការនៅចុងសប្តាហ៍ អាចនឹងប្រឈមហានិភ័យនៃការកើតមានវិបត្តិផ្លូវចិត្តដ៏អាក្រក់បំផុត។ ចំណែកឯមនុស្សប្រុសវិញ ទោះបីជាពួកគេធ្វើការច្រើនម៉ោង ឫ តិចជាងម៉ោងការងារស្តង់ដារក៏ដោយ ក៏ពួកគេមិនសូវមានផលប៉ះពាល់អ្វីដែលអាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តនេះទេ។

បើទោះបីជាយ៉ាងនេះក៏ដោយក្តី វាគឺជារឿងដ៏សំខាន់ដែលត្រូវកត់សម្គាល់ថា ការធ្វើការងារចុងសប្តាហ៍អាចធ្វើឲ្យបុគ្គលិកទាំងពីរភេទប្រឈមនឹងហានិភ័យខ្ពស់នៃការធ្លាក់ទឹកចិត្តបានដូចគ្នា។

ក្នុងពេលជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវក៏ត្រូវបានរកឃើញថា បុគ្គលិកប្រុសអាចនឹងប្រឈមនឹងហានិភ័យខ្ពស់នៃការបាក់ទឹកចិត្តជាមួយនឹងការងារដែលពួកគេធ្វើនៅចុងសបា្តហ៍ ក្នុងករណីប្រសិនបើពួកគេមិនចូលចិត្តបរិយាកាសនៅកន្លែងធ្វើការទេនោះ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]