កូរ៉េខាងត្បូង ៖ Taemin តារាចម្រៀងប្រុសដ៏ល្បី សមាជិកក្រុម SHINee ថ្មីៗនេះកំពុងរៀបចំការប្រគុំតន្រ្តីទោលរបស់ខ្លួន នៅឯ SK Olympic Handball Gymnasium នៅកណ្ដាលទីក្រុងសេអ៊ូល។

នៅក្នុងការប្រគំតន្រ្តីថ្មីៗរបស់ខ្លួន Taemin បានធ្វើឲ្យក្រុមអ្នកគាំទ្រ អស់សំណើចយ៉ាងខ្លាំង ដោយសារតែលោកចេះតែ ឱនពិនិត្យមើលខោរវបស់ខ្លួន នៅលើឆាក កណ្ដាលហ្វូងមនុស្ស ហើយថែមទាំងសួរទៅកាន់ អ្នកគាំទ្រទៀតថា តើខោរបស់ខ្លួនរៀបរយទេ?

Taemin និយាយទាំងអស់សំណើច បង្ហាញថាលោកមិនទាន់ភ្លេច ការសម្ដែងដ៏អស្ចារ្យរបស់ខ្លួន កាលពីចុងឆ្នាំ ២០១៧ ដែលកាលនោះ Taemin បានធ្វើឲ្យខោរបស់លោករហែក នៅពេលដែលកំពុងសម្ដែងលើឆាក។ 

អ្នកគាំទ្របាននិយាយថា Taemin ទំនងជាព្រួយបារម្ភ នៅពេលដែលលឺសម្លេងហ្វេនស្រែកខ្លាំង លោកតែងតែសម្លឹងមើល ខោរបស់ខ្លួនឯងជានិច្ច ព្រោះខ្លាចកើតហេតុការណ៍ ដូចកាលពីមុនទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Taemin
រូបភាព Taemin
រូបភាព Taemin
រូបភាព Taemin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]