កូរ៉េខាងត្បូង៖ ក្រោយពីអ្នកគាំទ្រខកចិត្តមិនទាន់ឃើញ Teaser បទថ្មីរបស់ Blackpink នៅក្នុងខែមីនា និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ កាលពីព្រឹកមិញនេះ ផលិតកម្មទើបតែចេញសេចក្តីប្រកាសជាផ្លូវការថា ក្រុម BLACKPINK នឹង Comeback នៅចុងខែមីនានេះហើយ ជាមួយនឹង Mini-album។

យ៉ាងណាមិញ ប្រភពបន្តបានឲ្យដឹងទៀតថា បទថ្មីរបស់ពួកគេនឹងចាប់ផ្តើមថត MV នៅក្នុងសប្តាហ៍នេះហើយ ជាមួយConcept សម្ងាត់ ដើម្បីធ្វើឲ្យប្រាកដថា អ្នកគាំទ្ររបស់ BLACKPINK នឹងភ្ញាក់ផ្អើលជាមិនខាននោះទេ។

គួររម្លឹកដែរថា ថ្មីៗនេះក្រុម BLACKPINK កំពុងតែធ្វើការ Promote ក្រុមរបស់ខ្លួន ក្នុងសហរដ្ឋអាមេរិច ដោយពួកគេបានចូលរួមក្នុងកម្មវិធី Good Morning America កម្មវិធី The Late Show with Steven Colbert និងមានឱកាសច្រៀងរួមជាមួយនាង Jade សមាជិកក្រុម Little Mix។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានសម្តែងនៅ Coachella ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុម BLACKPINK នឹងបង្ហាញខ្លួន នៅអាមេរិកខាងជើង និងបែកខាងអឺរ៉ុប ដើម្បីសម្តែង Tour របស់ពួកគេ ក្នុងខែមេសានេះផងដែរ៕

តើអ្នកគាំទ្ររបស់ BLACKPINK រំភើបចិត្តទេ? 

ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]