ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះ Margie Rasri និងជាភរិយារបស់សំណព្វចិត្តរបស់តារាប្រុសPok Passakorn ដែលពួកគេទាំងពីរកំពុងតែ ត្រៀមខ្លួនធ្វើជាឪពុកម្តាយយ៉ាងពេញលេញ ដោយថ្ងៃសម្រាលរបស់ Margie ក៏កាន់តែខិតជិតមកដល់។

ជាក់ស្តែងដោយយោងតាមវីដេអូនៅក្នុងYouTube Channelផ្ទាល់ខ្លួនរបស់ស្វាមីភរិយាមួយគូនេះបានឲ្យដឹងថា ពួកគេបានដាក់ឈ្មោះក្រៅហៅឲ្យកូនភ្លោះប្រុសស្រីរួចរាល់ហើយ ពិតជាពីរោះនិងមានន័យទៀតផង។

Pokបាននិយាយរៀបរាប់ថាកូនប្រុសឈ្មោះ «Mika» ដោយគ្រលាស់មកពីឈ្មោះរបស់Margieនិងមានន័យថា «កាដូពីឋានសួគ៌» រីឯកូនស្រីមានឈ្មោះ «Mia» មានន័យថា «របស់ខ្ញុំ»។ Pokបាននិយាយបន្ថែមទៀតថាឈ្មោះទាំងពីរនេះពេលផ្គួបចូលគ្នាបានន័យថា «កាដូពីឋានសួគ៌របស់ខ្ញុំ»។

ទៀតសោតសម្រាប់ឈ្មោះពិតPokនិងMargie មិនទាន់ត្រៀមនៅឡើយទេ ដោយពួកគេនិយាយថាចាំដល់ពេល សម្រាលចាំគិតម្តងទៀត៕

Margie Rasri
Margie Rasri
Pok Passakorn
Pok Passakorn
PokនិងMargie
PokនិងMargie
PokនិងMargie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]