ភ្នំពេញ៖ ដើម្បីស្វាគមន៍ ក៏ដូចជាចូលរួមអបអរសាទរនៅក្នុងឱកាសនៃពិធីបទចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ តារាចម្រៀងស្រីរូបស្រស់កញ្ញា យូរី បានបញ្ចេញនូវបទថ្មីដែលមានចំណងជើងថា «រាំទយ» ដែលជាចង្វាក់ពាក់កន្រ្តាក់អារម្មណ៍ ថ្មីប្លែកមិនចាញ់បទកាលឆ្នាំមុននោះទេ។

បទ «រាំទយ» របស់យូរី

ដោយនៅក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ត្រឹមរយៈពេលខ្លីតែមួយសប្តាហ៍សោះបទ «រាំទយ» របស់កញ្ញា យូរី មានចំនួនអ្នកចូលទៅ View រហូតដល់ទៅ ៣.៩ លានដងនៅលើយូធូប ដែលជាចំនួនមួយដ៏ច្រើនគួរឱ្យកត់សម្គាល់។ ហើយមិនតែប៉ុណ្ណោះក៏មានអ្នកយកបទ «រាំទយ» ទៅរាំ Cover តាមជាច្រើនព្រោងព្រាត ហើយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ។

ទាំងនេះគឺបានបង្ហាញពីការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជនទៅលើបទចម្រៀងបែបកម្សាន្តមួយបទនេះ ដែលជាការផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងទៅឱ្យកញ្ញា យូរី ។ ហើយបទនេះដែរ ក៏ត្រូវបានគេចាត់ទុកថាផ្ទុះខ្លាំង មិនចាញ់បទ «ចាក់ទឹកដូង» ប៉ុន្មានដែរ។ 

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បទដែលផ្ទុះខ្លាំងរបស់កញ្ញា យូរី គឺបទ «ចាក់ទឹកដូង» ដែលបានធ្វើឱ្យកក្រើករដូវកាលបុណ្យចូលឆ្នាំថ្មីយ៉ាងខ្លាំង។  ហើយបន្តមកបទចម្រៀងរបស់កញ្ញា ក៏នៅតែទទួលបាននូវការគាំទ្រខ្លាំងពីយុវវ័យជាបន្តបន្ទាប់ ជាក់ស្តែងដូចជាបទ «រាំស្កុប» «អាវជជុះ» «សុំលេងផង» «ទឹកហូរក្រោមស្ពាន» «ក្បាច់ទា» «នំប៉័ងប៉ាតេ» និងថ្មីៗនេះក៏មានបទ «ស្វាបាប៊ូ» និងបទ «អារីកាតូ» ជាដើមផងដែរ ដែលសុទ្ធតែជាប្រភេទបទចម្រៀងរាំកម្សាន្តទាំងអស់៕

តោះចង់ដឹងថា ឆ្នាំនេះបទ «រាំទយ» របស់កញ្ញា យូរី ឆ្នាំ ២០១៩ នេះទទួលបាននូវការគាំទ្រខ្លាំងយ៉ាងណាខ្លះនោះ យើងមកតាមដានទស្សនាវីដេអូការរាំ Cover ពីអ្នកគាំទ្រដូចខាងក្រោមនេះទាំងអស់គ្នា៖

កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
ចំនួនអ្នកមើល ៣.៩ លាននៅលើយូធូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]