ថៃ៖ តាមរយៈការទស្សនាខ្សែភាពយន្តថៃកន្លងមក យើងឃើញថា តារាសម្តែងនីមួយៗតែងតែខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាពក្នុងការសម្តែង ដើម្បីឲ្យពេលដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ទៅ ទទួលបានការចាប់អារម្មណ៍និងការពេញចិត្តខ្លាំង ពីសំណាក់ទស្សនិកជន។

ដោយឡែក ប្រិយមិត្តធ្លាប់បានជ្រាបដែរទេថា ក្នុងការសម្តែងខ្សែភាពយន្តទម្រាំបានមួយរឿងៗ តើតារាសម្តែងថៃទទួលបានប្រាក់កម្រៃពីការថតនេះនៅពេលណាដែរ?

ជាក់ស្តែង នេះបើយោងតាមប្រភព Thairath បានឲ្យដឹងថា ចំពោះតារាសម្តែងថៃប្រុសស្រី ប្រចាំប៉ុស្តិ៍ទូរទស្សន៍ល្បីឈ្មោះលេខ ៣ថៃ ពួកគេនឹងទទួលបានប្រាក់កម្រៃ បន្ទាប់ពីខ្សែភាពយន្តនោះ ត្រូវបានបញ្ចប់ការថតជាស្ថាពរ។ 

ដោយឡែក សម្រាប់ប៉ុស្តិ៍លេខ៧ថៃឯនេះវិញ តារាសម្តែងប្រុសស្រី នឹងទទួលបានប្រាក់កម្រៃ នៅពេលដែលខ្សែភាពយន្តនោះ ត្រូវបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ហើយពួកគេទទួលបានប្រាក់កម្រៃតាមមួយភាគៗនៃរឿង ហើយសម្រាប់តួឯកប្រុសស្រីវិញ នឹងទទួលបានប្រាក់កម្រៃខ្ពស់ជាង តួដទៃៗទៀត។

មិនតែប៉ុណ្ណោះ សម្រាប់តារាសម្តែងថៃរូបណា ដែលជាតារាចុះកិច្ចកុងត្រាក្រោមទ្រនំប៉ុស្តិ៍លេខ៣ ពួកគេក៏ទទួលបានប្រាក់ខែ ជារៀងរាល់ខែបន្ថែមពីលើផងដែរ។ ដោយឡែកសម្រាប់ប៉ុស្តិ៍លេខ៧ថៃវិញ គឺមិនមានព័ត៌មានលម្អិតណាមួយបញ្ជាក់ឡើយពីប្រាក់ខែឡើយ៕   

រូបថតតំណាង
រូបថតតំណាង
រូបថតតំណាង
រូបថតតំណាង
រូបថតតំណាង
រូបថតតំណាង
រូបថតតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]